ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតសម្រាលកូនដោយជោគជ័យនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានកូនស្រីស្រស់ស្អាតម្នាក់

    BY Khmernote Media June 6, 2021
    អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតសម្រាលកូនដោយជោគជ័យនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានកូនស្រីស្រស់ស្អាតម្នាក់

    ស្ត្រីគ្រប់ខែអាយុ ៤១ ឆ្នាំ ដែលមានវិជ្ជមានកូវីដ-១៩ បានសម្រាលកូនដោយជោគជ័យ បានកូនស្រី ទំងន់ ៣,៥ គ.ក នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) នាយប់ថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០២១ ត្រូវបានអនុញ្ញាតឱ្យចេញត្រឡប់ទៅផ្ទះ នៅថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០២១ គាត់និងកូនស្រីរបស់គាត់មានសុខភាពល្អបន្ទាប់ពីបានព្យាបាលអស់រយៈពេល ៤ សប្តាហ៍ នៅក្នុងមន្ទីរពេទ្យ។ គាត់និងគ្រួសាររបស់គាត់ត្រូវធ្វើចត្តាឡីស័កបន្តរយៈពេល ១៤ ថ្ងៃទៀតនៅផ្ទះរបស់គាត់ ។

    រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើងរាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះនិងការពារជីវិត អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២

    ប្រភព៖ Dr. Beat Richner

    Share This Post: