ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បង្ហាញក្រុង/ស្រុកទាំង៥នេះនៅក្នុងខេត្តកណ្តាល មានចំនួនអ្នកឆ្លងកូវីដច្រើនជាង

    BY Khmernote Media June 7, 2021
    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បង្ហាញក្រុង/ស្រុកទាំង៥នេះនៅក្នុងខេត្តកណ្តាល មានចំនួនអ្នកឆ្លងកូវីដច្រើនជាង

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋខេត្តកណ្ដាល ដែលរស់នៅក្នុងក្រុង/ស្រុកខាងក្រោមនេះ សូមប្រុងប្រយ័ត្ន ​និងសូម​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ដោយសារតែក្រុង/ស្រុកទាំងនោះមានចំនួនអ្នកឆ្លងកូវីដច្រើនជាងគេ (ទិន្នន័យអ្នកឆ្លងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១) ដែលក្រុង/ស្រុកទាំងនោះរួមមាន៖

    🔴🔴🔴 ស្រុក​ ពញាឮ
    🔴🔴🔴ក្រុង តាខ្មៅ
    🔴🔴 ស្រុក កៀនស្វាយ
    🔴🔴 ស្រុក អង្គស្នួល
    🔴🔴 ស្រុកកោះធំ

    សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ​ទាក់ទងទៅលេខ សូមប្រញាប់ទៅធ្វើតេស្ដ។ សូមអរគុណ!

    Share This Post: