ឯកឧត្តម ហេង រតនា ប្រធានស៊ីម៉ាក់ បញ្ជាក់ថា កម្ពុជាមានកណ្តុរចំនួន៥៧ក្បាលសំរាប់បំរើប្រតិបត្តិការបោសសំអាតមីន
ឯកឧត្តម ហេង រតនា ប្រធានស៊ីម៉ាក់ បានឲ្យដឹងថា លោក Michael Heiman ប្រធានអង្គការ APOPO ប្រចាំតំបន់និងនៅកម្ពុជា បានជួបពិភាក្សាការងារ ជាមួយខ្ញុំលេីកិច្ចសហប្រតិបតិ្តការវាងកំលាំងសុីម៉ាក់និងអង្គការ APOPO ក្នុងការអនុវត្តបច្ចេកទេសបោសសំអាតមីនដោយសត្វកណ្តុរ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ និងការជាវសុនខសុីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។

សូមបញ្ជាក់ថា កណ្តុរ Magawa ដែលទទួលពានជេីងឯកនៅប្រទេសអង់គ្លេសនោះបានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុ និងសុខភាព ហេីយ Magawa រក្សាទុកឱ្យសំរាកនៅទីតាំងសុីម៉ាក់ខេត្តសៀមរាប។ បច្ចុប្បន្ននេះ អង្គភាពសុីម៉ាក់និង APOPO សហការប្រេីប្រាស់កណ្តុរចំនួន៥៧ក្បាលសំរាប់បំរេីប្រតិ្តបត្តិការបោសសំអាតមីន ដែលក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល។ ដោយឡែកសុនខដែលបានបញ្ជូនពីអង្គភាពសុីម៉ាក់ទៅបំរេីការនៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអង់ហ្គោឡា និងប្រទេសតួរគីនោះបានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសេីរ ហេីយខាងអង្គការ APOPO បានស្នេីសុំជាវសុនខមួយចំនួនបន្ថែមទៀតពីសុីម៉ាក់ ដេីម្បីយកទៅប្រតិបតិ្តការនៅប្រទេសមួយចំនួនផេ្សងទៀត។
ទន្ទឹងនឹងនេះដែរ លោក Michael Heiman បានបញ្ជាក់ពីលទ្ធភាពក្នុងការទទួលជំនួយពីប្រទេសប៊ែលហ្សិកក្នុងការគាំទ្រកិច្ចប្រតបតិ្តការរបស់អង្គភាពសុីម៉ាក់ក្នងរយ:ពេល៥ឆ្នាំ ២០២២-២០២៦ ហេីយគោលដៅសំខាន់របស់គំរោងត្រូវបន្តអនុវត្តនៅទិសខេត្តព្រះវិហារ ជាពិសេសតំបន់ប្រាសាទព្រះវិហារ៕
