អាជ្ញាធរក្រុងសិរីសោភ័ណ ប្រមូលអ្នកជាប់ពាក់ព័ន្ធក្នុងពិធីភ្ជាប់ពាក្យមួយនៅ សង្កាត់កោះពងសត្វ រកឃេីញករណីវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់
រដ្ឋបាលក្រុងសិរីសោភ័ណ ៖ អាជ្ញាធរក្រុងសិរីសោភ័ណ បានធ្វេីការប្រមូលអ្នកចូលរួមពីធីភ្ជាប់ពាក្យមួយនៅ សង្កាត់កោះពងសត្វ ដែលមានអ្នកវិជ្ជមានកូវីដ-១៩ បានចូលរួម បានរកឃេីញវិជ្ជមានជាបន្តបន្ទាប។ ដោយក្នុងនោះនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ គិតត្រឹមថ្ងៃត្រង់ អាជ្ញាធរក្រុង បានប្រមូលអ្នកជាប់ពាក់ព័ន្ធបន្ថែម៤៧នាក់ ក្នុងនោះរកឃេីញវិជ្ជមានកូវីដ-១៩ម្នាក់ ដែលបានចូលរួមពិធីភ្ជាប់ពាក្យខាងលេី។

យុវតីវិជ្ជមានខាងលើឈ្មោះ សុខ សុវណ្ណធីតា អាយុ១៩ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ហេីយអាជ្ញាធរក៏ស្វែងរកអ្នកជាប់ពាក់ព័ន្ធបន្តទៀត ដេីម្បីយកសំណាក់វិភាគរកកូវីដ-១៩។ ដោយឡែកអ្នកដែលធ្វតេស្តលេីកទី១ អវិជ្ជមាន អាជ្ញាធរឲ្យត្រលប់ទៅធ្វេី ចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន ដោយត្រូវប្រកាន់ភ្ជាប់នូវិធានការសុខាភិបាល។ សូមបងប្អូនបន្តអនុវត្តវិធានការ “៣ការពារ ៣កុំ” ឲ្យបានខ្ជាបខ្ជួនទាំងអស់គ្នា។


ប្រភព: រដ្ឋបាលក្រុងសេរីសោភ័ណ