កូវីដ-១៩

ថ្ងៃនេះ វៀតណាមរកឃើញករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ថ្មីចំនួន ១៣៦ ករណី ដែលនាំឱ្យចំនួនឆ្លងក្នុងរលកទី៤ កើនដល់ ៥,៧៥៨ ករណី

BY
autoadmin
June 7, 2021

ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃច័ន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍សរុបចំនួន ១៣៦ ករណី ដោយមាន ៤៤ ករណី ត្រូវបានរកឃើញកាលពីព្រឹកព្រលឹម និង ៩២ ករណី ត្រូវបានរកឃើញនៅពេលរសៀល។ រាល់ករណីថ្មីៗសម្រាប់ថ្ងៃនេះគឺសុទ្ធតែមានពាក់ព័ន្ធជាមួយករណីមុនៗ ហើយក៏កំពុងត្រូវបានស៊ើបអង្កេតបន្ថែមពីអាជ្ញាធរក្នុងតំបន់ ដើម្បីស្វែងរកអ្នកដែលមានពាក់ព័ន្ធផ្សេងទៀតផងដែរ។

ករណីទាំងព្រឹកព្រលឹម និងពេលរសៀលថ្ងៃច័ន្ទនេះ ធ្វើឱ្យចំនួនឆ្លងជំងឺ COVID-19 សរុបរបស់ប្រទេសវៀតណាម នៅក្នុងរលកទី៤ ដែលមានរយៈពេលជិត ៦ សប្ដាហ៍មកហើយនោះ បានកើនដល់ ៥,៧៥៨ ករណី ចេញពីខេត្តនិងក្រុងចំនួន ៣៩ ទូទាំងប្រទេស។ ខេត្តនិងក្រុងដែលមានការឆ្លងច្រើនជាងគេគឺ ខេត្ត Bac Giang មាន ៣,១៨១ ករណី, ខេត្ត Bac Ninh មានចំនួន ១,០៩៩ ករណី, ទីក្រុងហាណូយមាន ៤៣៧ ករណី និងទីក្រុងហូជីមិញមាន ៤០២ ករណី៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: