ព័ត៌មានជាតិ
ជូនដំណឹង! ភោជនីយដ្ឋាន ហុងកុង នៅសង្កាត់វាលវង់ មានបុគ្គលិកផ្នែករត់តុវិជ្ជមានកូវីដ១៩
BY Khmernote Media
June 7, 2021
យោងតាមការបញ្ចាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហូបអាហារ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅភោជនីយដ្ឋាន ហុងកុង សាខាទី៦ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២០ ផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ចាប់ពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១

ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកខាងផ្នែករត់តុ ធ្វើការនៅទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមអរគុណ!
