ព័ត៌មានជាតិ
ឃាត់ខ្លួនមនុស្ស៣នាក់ក្នុងការបង្ក្រាបក្រុមជួបជុំផឹកស៊ីចាក់ធុងបាស់លឺៗរំខានគេឯង ក្នុងតំបន់ប្រឈមខ្ពស់នៃការឆ្លងរាលដាលវីរុសកូវី១៩
BY Khmernote Media
June 8, 2021
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការចុះបង្ក្រាបករណីក្រុមជួបជុំផឹកស៉ី ចាក់ធុងបាស់បើកសម្លេងរំខានអ្នកជិតខាង នៅចំកណ្តាលផ្លូវលំ ភូមិព្រៃព្រីងខាងជើង១ សង្តាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាតំបន់ប្រឈមខ្ពស់ក្នុងការឆ្លងរាលដាលវីរុសកូវី១៩។

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលដឹកនាំខណ្ឌពោធិ៍សែនជ័យ ធ្វើការនាំខ្លួនបុរសទាំង៣នាក់នេះយកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ និងសូមចូលរួមគោរពសិទ្ធអ្នកជិតខាង បើបើកបាស់លឺសម្លេងឆ្លង២ ឬ៣ផ្លូវអញ្ចឹងតើនរណាអាចសម្រាកបាន !!!
