ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រយ័ត្ន! ចាប់ពីស្អែកទៅ កម្ពុជានឹងទទួលឥទ្ធិពលខ្យល់មូសុង ដែលអាចមានភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែង

    BY Khmernote Media June 8, 2021
    សូមប្រយ័ត្ន! ចាប់ពីស្អែកទៅ កម្ពុជានឹងទទួលឥទ្ធិពលខ្យល់មូសុង ដែលអាចមានភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែង

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៩ – ១២ ខែមិថុនា បានឲ្យដឹងថា នៅថ្ងៃទី ៩ – ១២ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និប្រព័ន្ធសម្ពាធទាប។ ហើយនៅថ្ងៃទី ១៣ – ១៥ ខែមិថុនា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា លើកទី៤ TS KOGUMA 2104។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤អង្សាសេ
    – មានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោល ពីបង្គួរ ទៅច្រើន ជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគពាយ័ព្យ និងភាគខាងត្បូង។

    ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣អង្សាសេ
    – មានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោល ពីបង្គួរ ទៅច្រើន ជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគឦសាន ភាគខាងជើង ជួរភ្នំដងរែក និងជួរភ្នំក្រវាញ។

    ៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៦-២៩អង្សាសេ
    – មានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោល ច្រើនជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំងរលកសមុទ្រខ្ពស់ៗ។

    Share This Post: