បច្ចេកវិទ្យា

ឆ្នាំនេះ Apple នឹងបញ្ចេញ iPhone ថ្មី ដែលមានអេក្រង់ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ iPhone

BY
Khmernote Media
August 28, 2018

ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Apple បានបង្ហើបឲ្យដឹងថា iPhone ជំនាន់ក្រោយរបស់ខ្លួនអាចនឹងមានអេក្រង់លាតកាន់តែធំមិនធ្លាប់មានពីមុនមក។ ការដាក់បង្ហាញពីស៊េរីស្មាតហ្វូនជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple គឺកាន់តែកៀកមែនទែនហើយ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី12 ខែកញ្ញា ឆាប់ៗខាងមុខនេះហើយ។ iPhone ដែលក្រុមហ៊ុនត្រៀមបង្ហាញខ្លួននាពេលឆាប់ៗខាងមុខនេះ អាចនឹងមានដល់ទៅ៣ម៉ូដែល ហើយក៏មានទំហំអេក្រង់ខុសៗគ្នាដែរ ដោយមានប្រភេទអេក្រង់ 5.8 អ៊ីញ , 6.1 អ៊ីញ និង 6.5 អ៊ីញ ហើយដែលមានផ្ទៃលាតដល់គែមដូចទៅនិង iPhone X ដែរ។

សម្រាប់ម៉ូឌែលដែលមានអេក្រង់ 6.5 អ៊ីញ ក្រុមហ៊ុន Apple កំពុងតែគិតថា តើគួរតែត្រូវដកពាក្យថា “Plus” ចេញដែរឬក៏យ៉ាងណាសម្រាប់អេក្រង់ទំហំ 6.5 អ៊ីញនេះ។ រីឯម៉ូដែល 5.8 អ៊ីញ និង 6.1 អ៊ីញ ក្រុមហ៊ុននឹងធ្វើការន្ថែមល្បឿនដំណើរការលើទូរស័ព្ទ និងកាមេរ៉ាផងដែរ ប៉ុន្តែយើងមិនច្បាស់ថា ផ្នែកណាខ្លះដែលត្រូវបាន Upgrade នោះទេ។ ប្រព័ន្ធដំណើរការ ដោះសោរ FaceID នៅតែមានដដែលសម្រាប់បីម៉ូែលនេះ ហើយពាក្យចចាមអារ៉ាមផងដែរថា ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សនេះក៏អាចនឹងប្រើប្រាស់ស៊ីមកាតបានចំនយនពីរផងដែរ ដែលនេះគឺជាការផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ dailymail

Share This Post: