ព័ត៌មានជាតិ
ឃុំ/ស្រុកដែលមានចំនួនអ្នកឆ្លងជំងឺកូវីដច្រើននៅក្នុងខេត្តកំពង់ស្ពឺ
BY Khmernote Media
June 8, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការបង្ហាញពីឃុំ/ស្រុក ដែលមានអ្នកឆ្លងកូវីដច្រើននៅខេត្តកំពង់ស្ពឺ សម្រាប់ទិន្នន័យឆ្លងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដែលរស់នៅក្នុងឃុំ/ស្រុក ទាំងនេះ សូមប្រុងប្រយ័ត្ន, កុំធ្វេសប្រហែស និងសូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។ ឃុំ/ស្រុកទាំងនោះមានដូចជា៖

🔴🔴🔴 ឃុំ ត្រពាំងគង – ស្រុកសំរោងទង
🔴🔴🔴 ឃុំជើងរាស់ – ស្រុកឧដុង្គ
🔴🔴 ឃុំវល្លិសរ – ស្រុកសំរោងទង
🔴 – ស្រុកគងពិសី
🔴 – ស្រុកភ្នំស្រួច
សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។
