គម្រប់ខួប១០ឆ្នាំរបស់ Galaxy ត្រកូល S ក្រុមហ៊ុន Samsung នឹងបំពាក់បច្ចេកវិទ្យាថ្មីមិនធ្លាប់ពីមុនរបស់ខ្លួន
- August 28, 2018
នៅឆ្នាំក្រោយនេះ គឺជាគម្រប់ខួប១០ឆ្នាំស្មាតហ្វូន Galaxy ត្រកូល S របស់ក្រុមហ៊ុន Samsung ហើយសម្រាប់ Galaxy S10 ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាមួយបច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃលើអេក្រង់ ដែលបច្ចេកវិទ្យានេះមិនធ្លាប់មានពីមុនឡើយនៅលើត្រកូល S របស់ខ្លួន។ ម៉ូដែលកំពូល Galaxy S10 ចុងក្រោយ គួរតែបំពាក់មកជាមួយការស្កេនក្រយ៉ៅដៃលើអេក្រង់ប្រភេទ Ultrasonic វិញ ជាជាងប្រើប្រាស់លើតួខ្លួនផ្នែកខាងក្រោយដដែល ព្រោះថាក្រុមហ៊ុន ដែលមកក្រោយៗដូចជា Vivo សុទ្ធតែបានបំពាក់រួចទៅហើយនូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃលើអេក្រង់នេះ។
យោងតាមប្រភពព័ត៌មានកូរ៉េរបស់ក្រុមហ៊ុនវិនិយោគទុន Samsung បានឱ្យដឹងថា Samsung នឹងមិនត្រឹមតែធ្វើការ ដើម្បីដាក់ឧបករណ៍អេឡិចត្រូនិច ultrasonic របស់ក្រុមហ៊ុន Qualcomm ដែលផលិតនៅក្នុងអេក្រង់ផ្ទាល់របស់ខ្លួននោះទេ ប៉ុន្តែនឹងមាននៅក្នុងឧបករណ៍របស់ក្រុមហ៊ុនផលិតផ្សេងទៀតផងដែរ។ នេះគឺដោយសារតែក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនផលិតបន្ទះអេឡិចត្រូនិកស្រាប់ទៅហើយ ដូចនេះបច្ចេកវិទ្យានេះនឹងត្រូវបានបញ្ចូលទៅក្នុងផ្នែកមួយនៃទូរស័ព្ទ។ ហើយការប្រើប្រាស់បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃលើអេក្រង់នេះ នឹងធ្វើការបានល្អទោះបីជាម្រាមដៃមានសភាពសើម ប្រឡាក់ ឬក៏ខ្វះពន្លឺក៏ដោយ៕
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ mirror
- Share This Post:






