ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋនៅភ្នំពេញជាង២លាន៥សែននាក់ហើយ ទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩

    BY Khmernote Media June 8, 2021
    ប្រជាពលរដ្ឋនៅភ្នំពេញជាង២លាន៥សែននាក់ហើយ ទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី០៧ ខែមិថុនា ប្រជាពលរដ្ឋនៅភ្នំពេញជាង ២លាន៥សែននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្រោយពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យពន្លឿននូវចាក់វ៉ាក់សាំងនេះ ឱ្យបានលឿននិងបានគ្រប់គ្នា សម្រាប់អ្នករស់នៅភ្នំពេញ ដោយយ៉ាងយូរបំផុត ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

    មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២១នេះ ប្រជាពលរដ្ឋនៅភ្នំពេញចំនួន២ ៥៦៤ ០៨៦នាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ខណៈកាលថ្ងៃទី០៦ ខែមិថុនា ចាក់បានចំនួន២៥៣៧៤៧៧នាក់ មានន័យថា សម្រាប់ថ្ងៃ០៧ ខែមិថុនា ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដី ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន២៦៦០៩នាក់។

    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជំរុញឱ្យ ក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងនេះឱ្យបានលឿន និងបានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១នេះ ស្របតាមការកំណត់របស់រាជ រដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: