ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តសៀមរាប កំណត់ “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ក្នុងភូមិសាស្ត្រស្រុកនិគម និងស្រុកជីក្រែង

    BY Khmernote Media June 10, 2021
    អាជ្ញាធរខេត្តសៀមរាប កំណត់ “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ក្នុងភូមិសាស្ត្រស្រុកនិគម និងស្រុកជីក្រែង

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តត្រូវបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍គិតចាប់ពីថ្ងៃទី០៩ រហូតដល់ថថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រស្រុកនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ដោយកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” មានដូចជា៖

    + “តំបន់ក្រហម” នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប

    + “តំបន់លឿងទុំ” នៅឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប

    + “តំបន់លឿង” នៅឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប

    Share This Post: