ព័ត៌មានជាតិ
ជូនដំណឹង! អ្នកជំងឺកូវីដ១៩ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារ នៅហាងលក់គ្រឿងអេឡិចត្រូនិច NOJIMA ក្នុងផ្សារទំនើប AEON១, អ្នកធ្លាប់បានទៅទីនោះចាប់ពីថ្ងៃទី០២ ខែមិថុនា សូមតាមដានសុខភាព
BY Khmernote Media
June 10, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេក្ដីជូនដំណឹង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ហាងលក់គ្រឿងអេឡិចត្រូនិច NOJIMA ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃផ្សារទំនើប AEON ១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៧៖៥០ ដល់ ១៩៖៣០ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារៈ នៅទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមអរគុណ!