ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មួយខែមិនដឹងរញ្ចួយដីប៉ុន្មានដងទេ! ម្សិលមិញនេះឥណ្ឌូនេស៊ីទទួលរងនូវគ្រោះរញ្ជួយដីមួយបន្ថែមទៀត

    BY Khmernote Media August 29, 2018
    មួយខែមិនដឹងរញ្ចួយដីប៉ុន្មានដងទេ! ម្សិលមិញនេះឥណ្ឌូនេស៊ីទទួលរងនូវគ្រោះរញ្ជួយដីមួយបន្ថែមទៀត

    ឥណ្ឌូនេស៊ី៖ ជាថ្មីៗម្សិលមិញនេះ ឥណ្ឌូនេស៊ីបានរងនូវគ្រោះរញ្ជួយដីមួយបន្ថែមទៀត ដែលគ្រោះរញ្ជួយដីនេះមានកម្រិត ៦,២ វិចទ័រ និងបានវាយប្រហារនៅតំបន់ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រអាមេរិក។ គ្រោះរញ្ជួយដីនេះកើតឡើងនៅក្នុងក្រុង Kupang នៃខេត្ត East Nusa Tenggara និងបានធ្វើឲ្យរញ្ជួយដីក្នុងជម្រៅប្រមាណជា ១០ គីឡូម៉ែត្រ និងនៅលើផ្ទៃដីប្រមាណជា ១០០ គីឡូម៉ែត្រការ៉េ។​

    យ៉ាងណាក្តី មកទល់នឹងពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយដែលបញ្ជាក់ពីការខូចខាត និងផលប៉ះពាល់នៃគ្រោះរញ្ជួយដីនេះនៅឡើយទេ។ សូមរម្លឹកឡើងវិញថា កាលពីដើមខែនេះ ឥណ្ឌូនេស៊ីបានរងនូវគ្រោះរញ្ជួយដីរួចមកហើយ ដែលគ្រោះរញ្ជួយដីនោះបានកើតឡើងនៅលើកោះកំសាន្ត Lombok និងបានសម្លាប់មនុស្ស ៥៥៥ និងធ្វើឲ្យមនុស្សជាច្រើនរយនាក់ទៀតគ្មានជំរក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay