ទីបំផុតទៅចិនបានសម្រេចកែប្រែច្បាប់កំណត់ចំនួនកូនហើយ
ចិន៖ ទីបំផុតទៅចិនបានសម្រេចកែប្រែច្បាប់កំណត់ចំនួនកូនសម្រាប់គ្រួសារនីមួយៗហើយ ក្រោយពីប្រទេសមួយនេះកំពុងជួបប្រទះបញ្ហាសង្គមមួយចំនួនដូចជា មានមនុស្សចាស់ជរាច្រើនតែមិនសូវមានក្មេងៗ និងអត្រានៃផ្តល់កំណើតកូនបានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ បើយោងតាមសេចក្តីថ្លែងការមួយរបស់តំណាងរដ្ឋាភិបាលចិនបានឲ្យដឹងថា ចិននឹងលុបចោលច្បាប់កំណត់ចំនួនកូន ដើម្បីឲ្យប្រជាពលរដ្ឋអាចយកកូនច្រើនតាម ដែលពួកគេចង់បាន។
យ៉ាងណាក្តី ការកែប្រែច្បាប់នេះអាចនឹងត្រូវបញ្ចប់នៅដើមឆ្នាំ ២០២០ ខាងមុខនេះ ព្រោះថានីតិវិធីនៃកែប្រែច្បាប់ និងការសិក្សាលើផលប៉ះពាល់មួយចំនួន និងត្រូវការពេលវេលាច្រើន។ គួររម្លឹកជូនថា ចិនបានអនុវត្តច្បាប់កំណត់ឲ្យគ្រួសារមួយត្រូវមានកូនតែមួយចាប់តាំងពីឆ្នាំ ១៩៧៩ មកម្លះ ហើយនៅក្នុងឆ្នាំ ២០១៦ កន្លងទៅនេះ ទើបរដ្ឋាភិបាលចិនបានកែប្រែច្បាប់ដោយអនុញ្ញាតឲ្យគ្រួសារមួយអាចមានកូនដលទៅ ២ នាក់ ។ ហើយចាប់ទីឆ្នាំ ២០២០ ទៅ គ្រួសារចិនទាំងអស់នឹងអាចមានកូនច្រើនជាង ២ ឬអាចច្រើនតាមដែលចិត្តពួកគេចង់បាន៕
អត្ថបទ៖ ភក្តី
ប្រភព៖ CNN