អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បង្ហាញឲ្យដឹងពី សង្កាត់/ខណ្ឌ ដែលមានអ្នកឆ្លងកូវីដច្រើននៅរាជធានីភ្នំពេញ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការបង្ហាញសង្កាត់/ខណ្ឌ ដែលមានចំនួនអ្នកឆ្លងកូវីដច្រើននៅរាជធានីភ្នំពេញ សម្រាប់ទិន្នន័យថ្ងៃទី១០ ខែមិថុនា ហើយអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ទាំងនោះ សូមប្រុងប្រយ័ត្ន, សូមកុំធ្វេសប្រហែស និងសូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០% ដោយសង្កាត់/ខណ្ឌទាំងនោះរួមមាន៖

🔴🔴🔴 ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ១, កាកាប១, ចោមចៅ២, ចោមចៅ៣)
🔴🔴🔴 ខណ្ឌ មានជ័យ (ស្ទឹងមានជ័យ៣, បឹងទំពុន២, ស្ទឹងមានជ័យ២)
🔴🔴🔴 ខណ្ឌ ឫស្សីកែវ (ទួលសង្កែ១, ឫស្សីកែវ, គីឡូម៉ែត្រលេខ៦, ទួលសង្កែ២)
🔴🔴🔴 ខណ្ឌ ដង្កោ (ស្ពានថ្ម, ពងទឹក, ព្រែកកំពឹស, ដង្កោ, ជើងឯក)
🔴🔴 ខណ្ឌ សែនសុខ (គោកឃ្លាង, ទឹកថ្លា, អូរបែកក្អម)
🔴🔴 ខណ្ឌ ជ្រោយចង្វារ (ព្រែកតាសេក, ព្រែកលៀប, ជ្រោយចង្វារ)
🔴🔴 ខណ្ឌ កំបូល (កន្ទោក, កំបូល)
🔴🔴 ខណ្ឌ ដូនពេញ (ស្រះចក, វត្តភ្នំ)
🔴🔴 ខណ្ឌ ទួលគោក (ទឹកល្អក់៣, ទឹកល្អក់១)
🔴ខណ្ឌ ច្បារអំពៅ (ព្រែកប្រា, ក្បាលកោះ, ច្បារអំពៅទី២)
សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។ សូមអរគុណ!
