ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជូនដំណឹង! បុគ្គលិកហាងតែគុជ KOI សាខា Midtown កើតកូវីដ សូមអ្នកធ្លាប់ចេញ-ចូលហាងនេះតាមដានសុខភាព

    BY Khmernote Media June 12, 2021
    ជូនដំណឹង! បុគ្គលិកហាងតែគុជ KOI សាខា Midtown កើតកូវីដ សូមអ្នកធ្លាប់ចេញ-ចូលហាងនេះតាមដានសុខភាព

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅហាងភេសជ្ជៈ KOI សាខា Midtown Mall ជាន់ផ្ទាល់ដី នៃផ្សារទំនើប Midtown​​ ដែលទីតាំងស្ថិតនៅ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី១ ​ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

    ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមអរគុណ!

    Share This Post: