បច្ចេកវិទ្យា

ចំណុចទាំង៦យ៉ាង ដែល Galaxy Note 9 វ៉ាដាច់ Galaxy S9 តែម្តង

BY
Khmernote Media
August 29, 2018

1. Galaxy Note 9 មានកម្រិតបង្ហាញរូបភាពធំជាង Galaxy S9៖ ស្មាតហ្វូនដែលមានអេក្រង់ធំ វាពិតជាផ្ដល់ភាពងាយស្រួលច្រើនដល់អ្នកប្រើប្រាស់ ដូចជាការចុច មើលវីដេអូ ក៏ដូចជាការបង្ហាញរូបភាព និង icon app មានលក្ខណៈច្បាស់ល្អ ។ Galaxy Note 9 មានអេក្រង់ធំជាង Galaxy S9 Plus ដែល Note 9 មានអេក្រង់ទំហំ 6.4inches ហើយ S9 Plus មានអេក្រង់ 6.2inches។

2. Galaxy Note 9 មានថាមពលថ្មធំជាង Galaxy S9 , S9 Plus៖ Galaxy Note 9 បានបំពាក់ថ្ម 4000mAh វាពិតជាធំមែនទែនបើប្រៀបធៀបជាមួយ Galaxy S9 , S9 Plus ដែលមានថាមពលថ្មត្រឹមតែ 3000mAh និង 3500mAh ។ ថាមពលថ្មរបស់ Note 9 អាចប្រើប្រាស់បាន ចាប់ពី 17ម៉ោង ដល់ 20ម៉ោង សម្រាប់ការទស្សនាវីដេអូ និង 31ម៉ោង ដល់ 35ម៉ោង បើសិនប្រើប្រាស់តែលើការនិយាយ។

3. ទំហំផ្ទុកទិន្នន័យ ច្រើនជាង Galaxy S9 , S9 Plus៖ រឿងទំហំអង្គផ្ទុកទិន្នន័យ ក៏ជាបញ្ហាមួយផងដែរ សម្រាប់ម៉ូឌែល Galaxy S9 , S9 Plus មានអង្គផ្ទុកទិន្នន័យត្រឹមតែ 64Gb ប៉ុណ្ណោះ តែសម្រាប់ Galaxy Note 9 លោកអ្នកនឹងទទួលបានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនរហូតដល់ 128Gb ហើយក៏មានម៉ូឌែលទំហំ 512Gb ផងដែរ អ្វីដែលកាន់តែធ្វើឲ្យលោកអ្នកសប្បាយជាមួយការផ្ទុកឯកសារ រូបភាព វីដេអូ ចម្រៀងទៀតនោះ គឺអាចបន្ថែម Memory ខាងក្រៅបានរហូតដល់ 512Gb ។

4. ទំហំ RAM របស់ Galaxy Note 9 កាន់តែខ្ពស់៖ Galaxy S9 , S9 Plus គឺមានទំហំ RAM ត្រឹមតែ 4Gb និង 6Gb តែសម្រាប់ Note 9 គឺភ្ជាប់មកជាមួយ RAM 6Gb សម្រាប់ Memory 128Gb និង 8Gb សម្រាប់ Memory 512Gb ។ ដូច្នេះសម្រាប់អ្នកដែលជា Gamer គឺអស់គឺបារម្ភទៀតហើយចំពោះ Game graphic ធំៗ ពិសេសគឺ Fortnite តែម្ដង។

5. មុខងារ និងគ្រឿងបំពាក់ដែលមានលើ Galaxy Note 9 និងមិនមានលើ Galaxy S9 , S9 Plus៖ ប៊ិច S Pen គឺអាចហៅបានថា ជាវត្ថុទិព្វដែលមានលើ Galaxy Note ហើយដែលកាន់តែពិសេសនោះគឺ លើ Galaxy Note 9 នេះតែម្ដងដែលបានបំពាក់នូវបច្ចេកវិទ្យា Bluetooth នៅលើ SPen ថ្មីនេះ ដោយលោកអ្នកអាចបញ្ជាប្ដូរបទចម្រៀង បញ្ជាប្ដូរទំព័រ Slide Show និង ប្រើប្រាស់ដើម្បីជា remote បញ្ជាថតរូបផងដែរ ។

6. Galaxy Note 9 បំពាក់មកជាមួយមុខងារថ្មីៗ របស់ Android៖ វាពិតជាមិនមានអ្វីខុសគ្នាច្រើននោះទេ តែ Note 9 គឺប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ Android 8.1 ដែល Galaxy S9 , S9 Plus ប្រើប្រាស់ Android 8.0 នៅឡើយ ។ ហើយ Note 9 ក៏អាចនឹងឡើងទៅកាន់ Android P (Pie) បានមុន S9 , S9 Plus ផងដែរ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ businessinsider

Share This Post: