ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កោះ​ហៅ​បន្ទាន់ អ្នក​​ម៉ៅការ​​ចូល​ខ្លួន​ដោះ​ស្រាយរឿងមិនបើកប្រាក់ឲ្យកម្មករ នៅគំរោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ធ្វើឲ្យប៉ះពាល់កិត្តិយសក្រុមហ៊ុនអ្នកឧកញ៉ាធ្ងន់ធ្ងរ

    BY Khmernote Media June 13, 2021
    កោះ​ហៅ​បន្ទាន់ អ្នក​​ម៉ៅការ​​ចូល​ខ្លួន​ដោះ​ស្រាយរឿងមិនបើកប្រាក់ឲ្យកម្មករ នៅគំរោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ធ្វើឲ្យប៉ះពាល់កិត្តិយសក្រុមហ៊ុនអ្នកឧកញ៉ាធ្ងន់ធ្ងរ

    បន្ទាប់​ពី​មាន​រឿង​តវ៉ា​​ពី​សំណាក់​កម្មករ​ដែល​​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ក្រុងរណបឆាយណា​​ របស់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ថា​មិន​បាន​បើក​លុយ​ឲ្យ​កម្មករ​ជា​ច្រើន​ថ្ងៃ​​ភ្លាម ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បាន​​​ប្រកាស​ស្វែង​រក​អ្នក​ទទួល​ម៉ៅការ​សាង​សង់​អាគារ​នោះ​ភ្លាមៗ។

    លោក ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​​​លោក​ថា” ខ្ញុំបាទប៉ែន វុទ្វី ជា​អ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សូមគោរពអញ្ជើញលោកពៅសុខសាន្ត ហៅ big ដែលជាមេម៉ៅការសាងសង់​អាគារពាណិ​ជ្ជកម្ម​គ្រោង​​ចំនួន 30 អាគារនៅគំរោង​សូមចូលរួមដោះស្រាយជាមួយ​ពុកម៉ែបងប្អូន​កម្មករកម្មការិនី​ចំនួន​ជាង 200 នាក់ និងគោរពកាតព្វកិច្ចតាមកិច្ចសន្យាព្រមព្រៀងជាមួយក្រុមហ៊ុនជាបន្ទាន់ បើពុំដូច្នោះទេក្រុមហ៊ុននឹងបង្ខំចិត្តធ្វើតាមផ្លូវច្បាប់។ ខ្ញុំបាទបានព្យាយាម​ទាក់ទងជាច្រើនលើក​ច្រើនសារតែលោក​មិន​ព្រម​លើកទូរស័ព្ទព្រោះវាគឺជាការ​គេចវេះដែលធ្វើឲ្យប៉ះ​ពាល់កិត្តិយស​ក្រុម​ហ៊ុន​យ៉ាង​ធ្ងន់ធ្ងរ។”

    តាម​ការ​បញ្ជាក់​បន្ថែម របស់ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គំរោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបញ្ចាក់ផងដែល​ថាកន្លងមកអោយតែលោក ពៅ សុខសាន្ដ ដែល​ជា​មេការ​ខាង​លើ ឲ្យ​តែ​មក​សុំ​ពិគ្រោះ​សំណើរបើកប្រាក់​ឈ្នួល​ជូនបុគ្គលិក​(ខ្ចី)ខាងក្រុមហ៊ុនតែងតែសម្របសម្រួលជូនជានិច្ចតែដោយឡែកនៅថ្ងៃទី 11 ខែ 6 ឆ្នាំ 2021 នេះលោកពៅសុខសាន្តពុំបានផ្ដល់ពត៌មានជូនមកក្រុមហ៊ុនទេ ​បែរជាបាត់ដំណឹង​ហើយ​ខាងក្រុមហ៊ុនទាក់ទងមិនបានទៅវិញ។ គិត​ម​ក​ដល់​ម៉ោង​នេះ នៅ​មិន​ទាន់​ដឹង​ថា ការ​ដោះ​ស្រាង​ស្ដី​ពី​ការ​តវ៉ា​​​របស់​កម្មករ​ខាង​លើ ដោះ​ស្រាយ​ដល់​ចំណុច​ណា​នៅ​ឡើយ​នោះ​ទេ ​យើង​នឹង​រង់​ចាំ​មើល​លទ្ធផល​​ទាំង​អស់​គ្នា៕

    Share This Post: