ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហួសចិត្ត! ចោរប្រុសស្រី២នាក់បន្លំខ្លួនជាអ្នកជំងឺកូវីដ១៩ ចូលលួចលុយ និងទូរស័ព្ទអ្នកជំងឺជិត១០ គ្រឿង

    BY Khmernote Media June 13, 2021
    ហួសចិត្ត! ចោរប្រុសស្រី២នាក់បន្លំខ្លួនជាអ្នកជំងឺកូវីដ១៩ ចូលលួចលុយ និងទូរស័ព្ទអ្នកជំងឺជិត១០ គ្រឿង

    យោងតាមការបញ្ជាក់ពី សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងនាយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ថា នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ សែន សុខ ១ មានករណីចោរ២នាក់បន្លំខ្លួនជាអ្នកជំងឺកូវីដចូលលួចទូរស័ព្ទអ្នកជំងឺកូវីដ១៩ អស់ជិត១០ គ្រឿង និងលុយជាង១លានរៀល។ ទីបំផុតត្រូវបានក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សហការជាមួយកម្លាំងមានសមត្ថកិច្ចចាប់បានចោរទាំងពីររូប ហើយបានធ្វើតេស្តចោរទាំង២ គឺអវិជ្ជមាន និងបានបញ្ជូនជូនកងកម្លាំងមានសមត្ថកិច្ចដើម្បីធ្វើចត្តាឡីស័កចោរទាំង២ មុននឹងចាត់វិធានការណ៍តាមផ្លូវច្បាប់៕

    Share This Post: