ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ ៣៩នាក់បន្ថែមទៀតនៅក្នុងក្រុង/ស្រុកចំនួន១០នេះ

    BY Khmernote Media June 14, 2021
    ខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ ៣៩នាក់បន្ថែមទៀតនៅក្នុងក្រុង/ស្រុកចំនួន១០នេះ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៩នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ដូចខាងក្រោម:

    ១- ក្រុងព្រៃវែង ចំនួន ​១នាក់
    ២- ស្រុកស្វាយអន្ទរ ចំនួន ​១២នាក់
    ៣-ស្រុកពារាំង ចំនួន ​១០នាក់
    ៤- ស្រុកពាមរក៍ ចំនួន ​៧នាក់
    ៥- ស្រុកពាមជរ ចំនួន​ ២នាក់
    ៦- ស្រុកកំពង់ត្របែក ចំនួន​ ២នាក់
    ៧- ស្រុកបាភ្នំ ចំនួន​ ២នាក់
    ៨- ស្រុកព្រះសេ្តច ចំនួន ១នាក់
    ៩- ស្រុកកញ្ចៀច ចំនួន ១នាក់
    ១០-ស្រុកកំចាយមារ ចំនួន ១នាក់

    បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣៩នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
    ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

    Share This Post: