ឃាត់ខ្លួនភ្លាមៗម្ចាស់ក្រុមហ៊ុនម៉ៅការ សាងសង់ KMB(ខេអឹមប៊ី) ដែលម៉ៅការសង់គំរោងក្រុងរណប, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អោយបើកលុយអោយកម្មករជាកំហិតនៅម៉ោង11:30នាទីថ្ងៃនេះ
ផ្ទុះកាតវ៉ា ពីសំណាក់កម្មករដែលធ្វើការឲ្យគំរោងក្រុងរណប Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាមិនបាន បើកលុយឲ្យកម្មករ។ បន្ទាប់ពីទទួលដំណឹងនេះភ្លាម អ្នកគ្រប់គ្រងនៅគម្រោង ក្រុងរណប របស់អ្នកឧកញ៉ា បានស្វែរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន KMB ដែលជាអ្នកម៉ៅការសាងសង់ដើម្បីមកបើកលុយអោយកម្មករជាកំហិតនៅម៉ោង 11:30នាទីថ្ងៃនេះតែម្ដង។

សូមបញ្ជាក់ផងដែថា គំរោងសាងសង់ក្រុងរណបរបស់អ្នកឧកញ៉ាដែលមានផ្ទៃដីទំហំរហូតជិត 4000(បួនពាន់)ហិចតា នោះ បានម៉ៅការទៅអោយក្រុមហ៊ុន (KMB) សាងសង់អាគាពាណិជ្ជកម្មគ្រោង 30អាគា មានដូចជាកាស៊ីណូ ហូតែល រីស៊ត ខុនដូ នឹងអាគាពាណិជ្ជកម្មជាច្រើនទៀត។

ដោយឡែកកាលថ្ងៃទី 12/6/2021 ពេលល្ងាចម៉ោង 6:00 បានផ្ទុះការតវ៉ាមានសំឡេងស្រែកអោយអ្នកឧកញ៉ាជួយបើកលុយអោយកម្មករនោះ ។ ព្រឹកនេះអ្នកគ្រប់គ្រងគំរោងបានបញ្ជាក់មកថា ប៉េអឹមបានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន (KMB) តាំងពីល្ងាចម្សិលមិញដើម្បីបើកលុយអោយកម្មករក្នុងថ្ងៃនេះជាកំហិត ព្រោះក្រុមហ៊ុនម៉ៅការនេះបំពានកិច្ចសន្យានឹងធ្វើអោយប៉ះពាល់កិត្តិយសដល់គម្រោងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។







