កូវីដ-១៩

ថ្ងៃនេះ ប្រទេសឥណ្ឌាកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៧០,៤២១ ករណី ដែលជាចំនួនតិចបំផុតមួយចាប់តាំងពីខែមីនា

BY
autoadmin
June 14, 2021

ចំនួនករណីជំងឺ COVID-19 ក្នុងប្រទេសឥណ្ឌាបានបន្ដធ្លាក់ចុះ ហើយជាក់ស្ដែងនៅថ្ងៃច័ន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះផ្ទាល់ ខ្លួនបានរាយការណ៍ពីការពីករណីថ្មីចំនួន ៧០,៤២១ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាចំនួនតិចបំផុតមួយចាប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនករណីជំងឺ COVID-19 របស់ប្រទេសនេះមានសរុបដល់ ២៩,៥១០,៤១០ ករណី។ ចំណែកការស្លាប់ចំនួន ៣,៩២១ នាក់ ក៏ត្រូវបានកត់ត្រាផងដែរ ដែលនាំឱ្យចំនួនស្លាប់សរុបមានចំនួន ៣៧៤,៣០៥ ករណី។

ជំងឺ COVID-19 កំពុងបន្តរីករាលដាលពាសពេញពិភពលោក ដោយគិតមកទល់ពេលនេះវាមានករណីសរុបជាង ១៧៦.៧ លានករណី និងមានមនុស្សចំនួន ៣,៨៨៩,៩៤២ នាក់ បានស្លាប់ដោយសារជំងឺនេះនៅទូទាំងប្រទេសជិត ២០០ នៅលើពិភពលោកយើងនេះ ចាប់តាំងពីប្រទេសចិនបានរាយការណ៍ពីករណីដំបូងរបស់ខ្លួនដល់អង្គការសុខភាពពិភពលោក (WHO) កាលពីខែធ្នូ ឆ្នាំ២០១៩។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានការឆ្លងច្រើនបំផុត ជាមួយនឹងករណីសរុបចំនួន ៣៤,៣២១,១៥៨ ករណី បន្ទាប់មកទៀតគឺប្រទេសឥណ្ឌា ប្រេស៊ីល បារាំង និងទួរគី៕

អត្ថបទ៖ លីដា
ប្រភព៖ Business-Standard

Share This Post: