ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រលាញ់ពេក! នារីម្នាក់ថើបក្រញិចត្រចៀកមិត្តប្រុសខ្លួនមួយទំហឹងទាល់តែរហែកក្រដាសត្រចៀក

    BY Khmernote Media August 31, 2018
    ស្រលាញ់ពេក! នារីម្នាក់ថើបក្រញិចត្រចៀកមិត្តប្រុសខ្លួនមួយទំហឹងទាល់តែរហែកក្រដាសត្រចៀក

    ចិន៖ បុរសម្នាក់ត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីមិត្តស្រីរបស់គាត់បានថើបក្រញិចត្រចៀករបស់គាត់មួយទំហឹង និងបានធ្វើឲ្យក្រដាសត្រចៀករបស់គាត់រហែក។ ហេតុការណ៍ដ៏គួរឲ្យហួសចិត្តនេះ បានកើតឡើងនៅក្នុងមន្ទីរពេទ្យបង្អែកក្នុងទីក្រុង Hunan ខេត្ត Changsha ភាគខាងជើងប្រទេសចិន។ អត្តសញ្ញាណរបស់ជនរងគ្រោះ រួមជាមួយនឹងមិត្តស្រីរបស់គាត់មិនត្រូវបានគេបង្ហាញឡើយ។

    បើតាមវេជ្ជបណ្ឌិតប្រចាំនៅក្នុងមន្ទីរពេទ្យខាងលើបានប្រាប់ក្រុមអ្នកសារព័ត៌មានថា មុនដំបូងជនរងគ្រោះមិនបានប្រាប់ពីមូលហេតុដែលធ្វើឲ្យត្រចៀករបស់គេមានការឈឺចាប់នោះទេ ព្រោះតែគេមានការអៀនខ្មាស់ តែដល់ពេលដែលខាងគ្រូពេទ្យជីកសួរខ្លាំងទើបមិត្តស្រីរបស់ជនរងគ្រោះហ៊ានទម្លាយការពិតថា នាងបានថើបក្រញិចត្រចៀកមិត្តបុរសនាងយ៉ាងខ្លាំង ទើបគាត់មានការឈឺចាប់ខ្លាំងដូចនេះ។ ក្រោយពិនិត្យគេបានរកឃើញថា ក្រដាសត្រចៀករបស់គាត់បានរហែក ព្រោះតែកម្លាំងក្រញិចរបស់មិត្តស្រីគាត់ ហើយពេលនេះជនរងគ្រោះត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យមួយរយៈ ដើម្បីទទួលបានការព្យាបាលពីក្រុមគូ្រពេទ្យជំនាញ៕

    អត្តបទ៖ ភក្តី

    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay