ព័ត៌មានជាតិ
ជូនដំណឹង! អ្នកជំងឺកូវីដ-១៩ បានទៅហាង Baby Care សាខាផ្សារសុវណ្ណា, អ្នកធ្លាប់បានទៅទីនោះសូមតាមដានសុខភាព
BY Khmernote Media
June 14, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹង សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហាង Baby Care សាខាផ្សារសុវណ្ណា ដែលមានទីតាំងស្ថិតនៅផ្ទះលេខA៨៩ ផ្លូវ២៧១ កែងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៥៖២៥ ដល់ ១៥៖៤០ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅកាន់ទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមអរគុណ!