PR

សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបអ្នកលក់ និងចែកចាយទូរស័ព្ទ Nokia ក្លែងក្លាយ តាមបណ្តឹងរបស់ ក្រុមហ៊ុន HMD Global

BY
Liny Chan
June 14, 2021

កាលពីថ្ងៃទី ១១ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង សាយ ណូរ៉ា កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានចុះបង្ក្រាបទីតាំងហាងលក់ទូរស័ព្ទដៃយីហោ កូលាប១ ពាក់ព័ន្ធនឹងករណី លក់ចែកចាយទូរស័ព្ទម៉ាក Nokia ក្លែងក្លាយ និង មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ តបតាមបណ្តឹងរបស់ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទម៉ាក Nokia ។

ក្នុងការចុះឆ្មក់បង្គ្រាបនេះ ហាងលក់ទូរស័ព្ទ និងផ្ទះមួយកន្លែង របស់ហាងកូលាប១ ត្រូវបានឆែកឆេរត្រួតពិនិត្យ ដោយសមត្ថកិច្ចរកឃើញ និងរឹបអូស ទូរស័ព្ទ NOKIA ក្លែងក្លាយចំនួន ២១៩១ គ្រឿង ប្រអប់ដាក់ទូរស័ព្ទចំនួន ៥២៧៦ប្រអប់ រួមជាមួយស្ទីកឃ័រក្លែងក្លាយ NOKIA, KTH មួយចំនួនទៀត ។

ការជាវទូរស័ព្ទ Nokia ក្លែងក្លាយ ធ្វើឱ្យអតិថិជនខាត និង អាចប៉ះពាល់ដល់អត្ថប្រយោជន៍ជាច្រើនរួមមាន មិនមានការធានាច្បាស់លាស់ពីក្រុមហ៊ុន មិនអាចទទួលបានសេវាកម្មធានាជួសជុល ឬ ដូរថ្មីដោយឥតគិតថ្លៃ ផលិតផលមិនល្អឆាប់ខូច ថ្មមិនកាន់ អាចទិញប៉ះចំទូរស័ព្ទមួយទឹកយកមកបន្លំថាថ្មី ពុំអាចទទួលបានកាដូ ឬ កម្មវិធីលើកទឹកចិត្តផ្សេងៗពីក្រុមហ៊ុន ។

ដោយឡែក បើអតិថិជនចង់ជាវទូរស័ព្ទដែលមានការធានាពីក្រុមហ៊ុន Nokia លោកអ្នកគ្រាន់តែស្វែងរកនូវតែម KTH ដែលមានបិទភ្ជាប់ជាមួយនឹងទូរស័ព្ទផ្ទាល់ (ដូចបង្ហាញក្នុងរូបខាងក្រោម) ដោយតែមនេះអាចធានាអត្ថប្រយោជន៍ជាច្រើនដល់លោកអ្នក មានដូចជា ៖
• ទូរស័ព្ទថ្មី និង តម្លៃពិតពីក្រុមហ៊ុន
• គុណភាពល្អ និង ភាពធន់ក្នុងការប្រើប្រាស់
• ថ្មកាន់បានយូរ
• ទូរស័ព្ទអិនចុចពិលមួយចំនួនដូចជា Nokia 105, Nokia 106 ។ល។ បើខូចដូរថ្មីដោយឥតគិតថ្លៃ
• ធានាលើការជួសជុលរយៈពេលមួយឆ្នាំពីក្រុមហ៊ុនផ្ទាល់

KTH ជាក្រុមហ៊ុនស្របច្បាប់នៅកម្ពុជា ជាអ្នកចែកចាយ និង លក់ទូរស័ព្ទ Nokia គ្រប់ម៉ូដែល ។ សម្រាប់ព័ត៌មានបន្ថែម ដើម្បីជាវទូរស័ព្ទដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុន Nokia លោកអ្នកអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០១២ ៩៣៣ ១០២ ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន HMD Global គឺជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណផ្តាច់មុខ ក្នុងការលក់ និងចែកចាយទូរស័ព្ទ និង Tablets ម៉ាក Nokia ។ ខណៈដែលម៉ាកសញ្ញា Nokia នេះគឺត្រូវបានចុះឈ្មោះជាម៉ាកសញ្ញារបស់ក្រុមហ៊ុន Nokia Corporation ៕

Share This Post: