ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចូលរួមរំលែកទុក្ខផង! លោកតាវ័យ៧៧ឆ្នាំម្នាក់នៅខេត្តបាត់ដំបង បានទទួលមរណភាព ដោយសារតែជំងឺកូវីដ១៩

    BY Khmernote Media June 15, 2021
    ចូលរួមរំលែកទុក្ខផង! លោកតាវ័យ៧៧ឆ្នាំម្នាក់នៅខេត្តបាត់ដំបង បានទទួលមរណភាព ដោយសារតែជំងឺកូវីដ១៩

    ខេត្តបាត់ដំបង៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលស្រុករតនមណ្ឌល បានឲ្យដឹងថា នាល្ងាចថ្ងៃចន្ទ ៥ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលស្រុករតនមណ្ឌល សហការជាមួយមន្ទីរសុខាភិបាលខេត្ត និងមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង បានរៀបចំចាត់ចែងនៅឈាបនដ្ឋានចំណុចវត្តភ្នំស្លឹក ដើម្បីបូជាសពឈ្មោះ អ៉ិត ហ៊ុម ភេទប្រុស អាយុ ៧៧ឆ្នាំ សញ្ជាតិ ខ្មែរ មានអាស័យដ្ឋាននៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានទទួលមរណភាពនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៥៖៣០នាទី នៅមន្ទីរពេទ្យ បង្អែកខេត្តបាត់ដំបង ដោយមានមេរោគជំងឺកូវីដ-១៩ បានដឹកមកបូជានៅឈាបនដ្ឋានសម្រាប់បូជាអ្នកមរណភាពដោយជំងឺកូវីដ -១៩ នៅចំណុចវត្តភ្នំស្លឹក ភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាល្ងាចថ្ងៃខែឆ្នាំដដែល។

    ចំពោះខេត្តបាត់ដំបង គិតមកដល់ត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានអ្នកមរណភាពដោយសារមេរោគជំងឺកូវីដ-១៩ ចំនួន ០៣នាក់ ស្រី០១នាក់។ អាស្រ័យ ហេតុនេះ សូមបងប្អូនចូលរួមអនុវត្តវិធានការ ៣ការពារ និង ៣កុំ ស្របតាមអនុសាសន៍ ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល៕

     

    Share This Post: