ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សូមប្រយ័ត្ន! ដៃបុរសម្នាក់ឡើងដំបៅរលួយ ដោយសារតែញ៉ាំ Sushi

    BY Khmernote Media August 30, 2018
    សូមប្រយ័ត្ន! ដៃបុរសម្នាក់ឡើងដំបៅរលួយ ដោយសារតែញ៉ាំ Sushi

    កូរ៉េខាងត្បូង៖ បុរសជនជាតិកូរ៉េខាងត្បូង ដែលមានជំងឺប្រចាំកាយជាច្រើនមុខម្នាក់ត្រូវវេជ្ជបណ្ឌិតកាត់ដៃមួយចំហៀងចេញ បន្ទាប់ពីគាត់ញ៉ាំស៊ូស៊ី ដែលខ្វះអនាម័យ ហើយបង្កឲ្យដៃរបស់គាត់មានដំបៅរលួយ។ បើយោងតាមសារព័ត៌មាន Worldofbuzz បានចុះផ្សាយថា បុរសជាជនរងគ្រោះមានអាយុ ៧១ ឆ្នាំ ហើយគាត់មានជំងឺទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់ ខ្សោយក្រលៀន ហើយប្រព័ន្ធការពាររាងកាយរបស់ចុះខ្សោយយ៉ាងខ្លាំងជាច្រើនឆ្នាំមកហើយ។

    មុនពេលកើតហេតុគាត់បានទិញស៊ូស៊ីមកញ៉ាំ តែគាត់មិនបានដឹងទេថា ស៊ូស៊ីនោះកខ្វក់ និងមានផ្ទុកទៅដោយបាក់តេរី និងមេរោគជាច្រើន។ ក្រោយពីញ៉ាំស៊ូស៊ីនោះភ្លាម គាត់បានកើតមានការឈឺចាប់ពេញរាងកាយ និងហើ​មលើផ្នែកខ្លះនៃរាងកាយ។ ១២ ម៉ោងបន្ទាប់មកមានពងបែកធំៗជាច្រើនចាប់ផ្តើមកើតនៅលើដៃរបស់គាត់ ហើយដោយសារតែគាត់មានជំងឺទឹកនោមផ្អែម និងមានប្រព័ន្ធ ការពាររាងកាយចុះខ្សោយផងនោះ ដៃរបស់គាត់បានក្លាយទៅជាដំបៅ និងរលួយតែម្តង។

    ដើម្បីកុំឲ្យដំបៅរលួយរីកកាន់តែធំពេញរាងកាយនោះ ខាងវេជ្ជបណ្ឌិតបានសម្រេចកាត់ដៃម្ខាងរបស់គាត់តែម្តង។ តាមរយៈបទពិសោធន៍អាក្រក់ ខាងលើនេះ សូមបងប្អូនដែលមានជំងឺទឹកនោមផ្អែមទាំងអស់ត្រូវចេះតបអាហារឲ្យបានត្រឹមត្រូវ និងចេះការពារខ្លួនកុំឲ្យមានដំបៅឲ្យសោះ  ព្រោះបើមានដំបៅលើរាងកាយហើយពិបាកព្យាបាលណាស់ ឬអាចត្រូវកាត់ផ្នែកទាំងនោះចោលតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay