ព័ត៌មានជាតិ
រកឃើញអាល់កុលក្លែងក្លាយ (មេតាណុល) សរុបចំនួន ២៤៣លីត្រ នៅក្នុងផ្សារតាខ្មៅថ្មី
BY Khmernote Media
June 15, 2021
ខេត្តកណ្តាល៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំ២០២១ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញ សាខា ក.ប.ប. ខេត្តកណ្តាល សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ ជាពិសេសទំនិញអាល់កុលក្លែងក្លាយ (មេតាណុល) នៅក្នុងផ្សារតាខ្មៅថ្មី ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ចំនួន ២៤៣លីត្រ បន្ទាប់មកបានធ្វើកំណត់ហេតុដកហូតយកអាល់កុលទាំងនេះ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
