ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្សាររដ្ឋនៅរាជធានីភ្នំពេញ កំពុងមមាញឹកបើកដំណើរការលក់ដូរឡើងវិញ បន្ទាប់ពីអាជ្ញាធរចេញ​សេចក្តីសម្រេចអនុញ្ញាត

    BY Khmernote Media June 15, 2021
    ផ្សាររដ្ឋនៅរាជធានីភ្នំពេញ កំពុងមមាញឹកបើកដំណើរការលក់ដូរឡើងវិញ បន្ទាប់ពីអាជ្ញាធរចេញ​សេចក្តីសម្រេចអនុញ្ញាត

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបង្ហាញពី ទិដ្ឋភាពអាជីករនៅផ្សារអូរឬស្សី និផ្សារធំថ្មី កំពុងមមាញឹកបើកដំណើរការលក់ដូរឡើងវិញ បន្ទាប់ពីរដ្ឋបាល​រាជធានីភ្នំពេញ ចេញសេចក្តីសម្រេចអនុញ្ញាតឱ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជា​ប្រក្រតីឡើងវិញ​ក្នុងក្របខណ្ឌផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។

    សូមបញ្ជាក់ផងដែរថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅទូទាំងរាធានីភ្នំពេញ ដើម្បីទប់ស្តាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕

    ប្រភព៖ ក្រសួងព៍ត៌មាន

    Share This Post: