ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្តីក្រសួងសាធារណការ និងអគ្គស្នងការនគរបាលជាតិកំពុងពិភាក្សាពីកម្មវិធីដកពិន្ទុបណ្ណបើកបរលើទូរស័ព្ទដៃ ចំពោះអ្នកល្មើសច្បាប់ចរាចរណ៍

    BY Khmernote Media June 15, 2021
    រដ្ឋមន្រ្តីក្រសួងសាធារណការ និងអគ្គស្នងការនគរបាលជាតិកំពុងពិភាក្សាពីកម្មវិធីដកពិន្ទុបណ្ណបើកបរលើទូរស័ព្ទដៃ ចំពោះអ្នកល្មើសច្បាប់ចរាចរណ៍

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានឲ្យដឹងថា ព្រឹកថ្ងៃអង្គារ ៦កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជួបពិភាក្សាការងារអំពីកម្មវិធីដកពិន្ទុបណ្ណបើកបរលើទូរស័ព្ទដៃ (Driver’s License Point Deduction Mobile App) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

    កម្មវិធីដកពិន្ទុបណ្ណបើកបរលើទូរស័ព្ទដៃនេះ អនុញ្ញាតឲ្យសមត្ថកិច្ច (នគរបាលចរាចរណ៍) ធ្វើការដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណដែលប្រព្រិត្តិខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក៕

    Share This Post: