ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះវិហារ Batu Caves របស់ម៉ាឡេស៊ីអាចនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបេតិកភណ្ឌជាតិ ដោយសារតែការលាបពណ៌ជណ្តើរ

    BY Khmernote Media August 30, 2018
    ព្រះវិហារ Batu Caves របស់ម៉ាឡេស៊ីអាចនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបេតិកភណ្ឌជាតិ ដោយសារតែការលាបពណ៌ជណ្តើរ

    ម៉ាឡេស៊ី៖ ព្រះវិហារ Batu Caves របស់ម៉ាឡេស៊ីជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយ ដែលតែងតែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិឲ្យមកទស្សនា និងកំសាន្តនៅនេះឥតឈប់ឈរជារៀងរាល់ថ្ងៃ។ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះក៏ត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជីក្នុងបេតិកភណ្ឌជាតិម៉ាឡេស៊ីផងដែរ។ កាលពីពេលថ្មីៗនេះព្រះវិហារ Batu Caves បានបង្ហាញនូវរូបរាងថ្មីរបស់ខ្លួនតាមរយៈការលាបពណ៌ចម្រុះនៅលើកាំជណ្ដើរតាំងពីក្រោមរហូតដល់ខាងលើព្រះវិហារតែម្តង។ ក្រោយពីការលាបចម្រុះតាមកាំជណ្តើរនេះ ព្រះវិហារ Batu Caves​ ទទួលបានការចាប់អារម្មណ៍បន្ថែមទៀត ពីសំណាក់អ្នកប្រើប្រាស់អ៊ីនធឺណិតជុំវិញពិភពលោក និងអាចទាក់ទាញភ្ញៀវទេចរណ៍បានកាន់តែច្រើនថែមទៀតផងដែរ។

    យ៉ាងណាក្តីពេលនេះព្រះវិហារ Batu Caves កំពុងប្រឈមនឹងរឿងចម្រូងចម្រាសមួយ គឺនាយកដ្ឋានបេតិកភណ្ឌជាតិម៉ាឡេស៊ីអាចនឹងដកឈ្មោះព្រះវិហារ Batu Caves ពេញពីបញ្ជីបេតិកភណ្ឌជាតិ ព្រោះការលាបពណ៌លើជណ្តើរនេះ ពុំមានការអនុញ្ញាតពីនាយកដ្ឋានបេតិកភណ្ឌជាតិម៉ាឡេស៊ីនោះទេ។ តាមច្បាប់ប្រធានគ្រប់គ្រងព្រះវិហារមួយនេះ ត្រូវសុំការអនុញ្ញាតពីនាយកដ្ឋានបេតិកភណ្ឌជាតិម៉ាឡេស៊ីជាមុនសិន ទើបអាចជួលជុល កែប្រែរូបរាង ពណ៌ ឬសាងសងបន្ថែម ជុំវិញព្រះវិហារនេះបាន។ មកទល់នឹងពេលនេះភាគីខាងប្រធានគ្រប់គ្រងព្រះវិហារ ជាមួយនឹងនាយកដ្ឋានបេតិកភណ្ឌជាតិម៉ាឡេស៊ី កំពុងតែជួបគ្នាដើម្បីដោះស្រាយបញ្ហាចម្រូងចម្រាសនេះ ហើយទល្ធផលយ៉ាងណានោះនឹងត្រូវជូនដំណឹងនៅពេលក្រោយទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay