ព័ត៌មានជាតិ
ខេត្តស្វាយរៀង បន្តរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន៣១នាក់ ដែលភាគច្រើនជាកម្មករ-កម្មការិនីរោងចក្រ
BY Khmernote Media
June 15, 2021
ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តស្វាយរៀង ករណីជាសះស្បើយចំនួន ៩៤នាក់ ស្រី ៧០នាក់ និងរកឃើញករណីថ្មីវិជ្ជមានកូវីដ-១៩ ចំនួន ៣១នាក់ ស្រី ១៧នាក់ ដែលភាគច្រើនមានលើកម្មករ-កម្មការិនីរោងចក្រ។

សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តស្វាយរៀង កន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ១២៨៩នាក់ ស្រី ៧៤១នាក់ ករណីជាសះស្បើយចំនួន ៨៧១នាក់ ស្រី ៥០៩នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ៤១០នាក់ ស្រី ២៣០នាក់ និងករណីស្លាប់ចំនួន ០៧នាក់ ស្រី ០២នាក់ ៕
សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ រដ្ឋបាលខេត្តស្វាយរៀង ដូចខាងក្រោម៖



ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង