ព័ត៌មានជាតិ
រដ្ឋបាលខេត្តតាកែវ សម្រេចបិទមន្ទីរពហុព្យាបាល និងសម្ភពអង្គរពេជ្រ ចំបក់ជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកជំងឺកូវីដ-១៩បានទៅប៉ះពាល់ផ្ទាល់ និងប្រយោលនៅទីនោះ
BY Khmernote Media
June 16, 2021
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចបិទបណ្តោះអាសន្ន នូវមន្ទីរពហុព្យាបាល និងសម្ភពអង្គរពេជ្រ ចំបក់ ដោយរដ្ឋបាលខេត្តប្រកាសថាការបិទនេះដោយសារមានអ្នកជំងឺវិជ្ជមានកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់និងប្រយោលជាច្រេីននាក់ពាក់ព័ន្ធក្នុង ព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ ចាប់ពីម៉ោង ០៩៖០០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។

រដ្ឋបាលខេត្តតាកែវ ធ្វើឡើងនេះក្នុងគោលបំណង ដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត ៕
សូមអានសារលិខិតលម្អិតរបស់ រដ្ឋបាលខេត្តតាកែវ ដូចខាងក្រោម៖

