ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ធ្វើដំណើរពីភ្នំពេញទៅ០៣នាក់ ស្រាប់តែទៅដល់ខេត្តព្រះវិហារ​​ ធ្វើតេស្តទៅឃើញវិជ្ជមានកូវីដ ០១នាក់

    BY Khmernote Media June 16, 2021
    ធ្វើដំណើរពីភ្នំពេញទៅ០៣នាក់ ស្រាប់តែទៅដល់ខេត្តព្រះវិហារ​​ ធ្វើតេស្តទៅឃើញវិជ្ជមានកូវីដ ០១នាក់

    ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះវិហារ​ បានឲ្យដឹងថា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារយកសំណាករបស់មន្ទីរពេទ្យ១៦មករា​ ក្រុងព្រះវិហារ បានរកឃើញវិជ្ជមានកូវីដ១៩ លើបុគ្គលិកក្រុមហ៊ុនជួសជុលម៉ាស៊ីនស្កេនន័រ មកពីភ្នំពេញចំនួន០៣នាក់ភេទប្រុស​ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ២០២១​ ដោយអ្នកវិជ្ជមានកូវីដ១៩មានឈ្មោះ​ថេង ពិសិទ្ធ ភេទប្រុស អាយុ ២៦ឆ្នាំ។

    ដោយឡែក ២នាក់ ដែលអវិជ្ជមានឈ្មោះ​ ឃុន ​វុទ្ធី​ ភេទប្រុស ​អាយុ ៣៨ឆ្នាំ និងម្នាក់ទៀត ឈ្មោះ​មុន​ សុខហេង ភេទប្រុស​ អាយុ​ ៣២ឆ្នាំ ៕

    ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

    Share This Post: