ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញហាងលក់សម្លៀកបំពាក់២ទីតាំង ដែលអ្នកជំងឺកូវីដ-១៩ បានចូលទៅ, អ្នកធ្លាប់បានទៅទីនោះ សូមតាមដានសុខភាពរយៈពេល១៤ថ្ងៃ

    BY Khmernote Media June 16, 2021
    រកឃើញហាងលក់សម្លៀកបំពាក់២ទីតាំង ដែលអ្នកជំងឺកូវីដ-១៩ បានចូលទៅ, អ្នកធ្លាប់បានទៅទីនោះ សូមតាមដានសុខភាពរយៈពេល១៤ថ្ងៃ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែលធ្លាប់បានទៅទីតាំងខាងក្រោម ដោយសារមានអ្នកជំងឺកូវីដ-១៩ បានទៅទីតាំងខាងលើនោះមានដូចជា៖

    – ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង1 ខណ្ឌចំការមន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ៨៖២០ ដល់ម៉ោង ៨៖៤០ ដោយមូលហេតុ៖​ អ្នកជំងឺកូវីដ១៩​​ បានចូលទៅទីតាំងខាងលើនេះ។

    – ហាងលក់សម្លៀកបំពាក់ Ten11 សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១១៖០០ ដល់ម៉ោង ១១៖២០ ដោយមូលហេតុ៖​ អ្នកជំងឺកូវីដ១៩​​ បានចូលទៅទីតាំងខាងលើនេះ។

    ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមអរគុណ!

    Share This Post: