ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជីវករផ្សារលើធំថ្មី នៅក្រុងសៀមរាប ត្រូវបានសមត្ថកិច្ចរៀបចំ ដាក់វេនឆ្លាស់គ្នាលក់ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ !

    BY Khmernote Media June 17, 2021
    អាជីវករផ្សារលើធំថ្មី នៅក្រុងសៀមរាប ត្រូវបានសមត្ថកិច្ចរៀបចំ ដាក់វេនឆ្លាស់គ្នាលក់ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ !

    សៀមរាប​៖ យោងតាមការចុះផ្សាយពីក្រសួងព័ត៌មានបានឲ្យដឹងថា ផ្អែក​តាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្តសៀមរាប ចុះ​ថ្ងៃទី​១១ ខែមិថុនា​ឆ្នាំ​២០២១​កន្លងមក អាជ្ញាធរ និង​គណ​:​កម្ម​ការ​ផ្សារលើ​ធំថ្មី បាន​ចុះ​អនុវត្ត​រៀបចំ​ឱ្យ​អាជីវករ​លក់ដូរ​នៅ​ផ្សារលើ​ធំថ្មី ស្ថិតនៅ​សង្កាត់​ស្លា​ក្រាម ក្រុង​សៀមរាប ត្រូវដាក់​វេន​ឆ្លាស់គ្នា​លក់ដូរ ដើម្បី​កាត់បន្ថយ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​។ ការលក់​ផ្លាស់​វេន​គ្នា​នេះ ធ្វើឡើង ក្រោយ​ពេលដែល អាជីវករ​លក់​ជ្រក់ស្ពៃ​នៅ​ខាងក្រោយ​ផ្សារ​នោះ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១១ ខែមិថុនា​កន្លងមក​។​

    ​ក្រុមអាជីវករ​បានលើកឡើង​ដូចគ្នា កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា ការដាក់​វេន​គ្នា​លក់​នេះ ចែកចេញជា​ពីរ​ផ្នែក គឺ​អ្នកលក់​នៅក្នុង​ផ្សារ និង​អ្នកលក់​នៅ​ជុំវិញ​ផ្សារ​។ ផ្នែក​ទី​១ សម្រាប់​អាជីវករ​លក់​នៅក្នុង​ផ្សារ ដែលមាន​លក់​សំលៀកបំពាក់ លក់​គ្រឿងអល្លង្ការ ត្រូវ​បានដាក់​ឆ្លាស់​វេន​គ្នា​លក់​ម្នាក់​មួយថ្ងៃ ដែលមាន​ថ្ងៃ​សេស និង​ថ្ងៃ​គូ ហើយ​ត្រូវ​អនុវត្ដ​នៅ​ថ្ងៃទី​១៦​ខែមិថុនា​នេះ ។​ដោយឡែក​អ្នកលក់​ខាងក្រោម ឬ​នៅ​លក់​ជុំវិញ​ផ្សារលើ មាន​លក់​បន្ថែ ត្រី​សាច់​ជាដើម ត្រូវ​ចែកវេន​គ្នា​មួយ​សប្ដាហ៍​លក់​ម្ដងៗ ដែល​ចាប់​អនុវត្ដ​កាលពី​ថ្ងៃទី​១៣ ខែមិថុនា​កន្លងមក ។ ក្រុមអាជីវករ​បា​នប​ន្ដ​ថា នីតិវិធី​នៃ​ការលក់​នោះ គឺ​លក់ដូរ​ពី​តូប​មួយ ទៅ​តូប​មួយ​ត្រូវ​ទុកចន្លោះ បានន័យថា កន្លែង​លក់​មួយ​នៅ​ទំនេរ និង​ទីតាំង​មួយទៀត​មាន​អ្នកលក់​។​

    ​យោងតាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្ដ​សៀមរាប ចេញផ្សាយ​កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១​នេះ ក៏បាន​បង្ហាញថា រដ្ឋបាល​ខេត្តសៀមរាប ណែនាំ​ដល់​អាជីវករ​លក់ដូរ​នៅក្នុង និង​ជុំវិញ ផ្សារលើ​ធំថ្មី គណ​:​កម្ម​ការគ្រប់គ្រង​ផ្សារលើ​ធំថ្មី អ្នកវិនិយោគ និង​ធ្វើ​អាជីវកម្ម​ភាស៊ី​ផ្សារលើ​ធំថ្មី ត្រូវធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ អោយមាន​របៀបរៀបរយ និង​ការអនុវត្ត​វិធានការ សុខាភិបាល នៅក្នុង​ផ្សារ​ឱ្យ​ល្អប្រសើរ​។ ជៀសវាង​ការប្រមូលផ្តុំ​មនុស្ស​ច្រើន​នៅក្នុង និង​ជុំវិញ​ផ្សារ ដែល​អាច ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូ​វីដ៍​-១៩​។ ត្រូវ​រៀបចំ​ឱ្យមាន​ការលក់ដូរ​ប្តូរ​វេន​គ្នា​ជា​បណ្ដោះអាសន្ន​។ ត្រូវ​រៀបចំ​ឱ្យមាន​ការ​វាស់​កម្ដៅ​អាល់កុល ឬ​ដែល​លាងដៃ នៅ ច្រកចេញ​-​ចូល​ផ្សារ និង​តាម​មុខ​តូប​លក់ដូរ​របស់ខ្លួន ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​សង្គម ព្រមទាំង​ចូលរួម​អនុវត្ត​វិធានការ​របស់​រា​ដ៏​រដ្ឋាភិបាល “៣​ការពារ និង “៣​កុំ​” និង វិធានការ​សុខាភិបាល​ផងដែរ​។ លិខិត​បន្ដថា ការណែនាំ​អោយ​អនុវត្ដ​បែបនេះ ក្នុង​គោលបំណង ទប់ស្កាត់​ការរីក​រាល់ដាល​នៃ​ជំងឺ​កូ​វីដ​១៩ ខណៈដែល​បច្ចុប្បន្ន​ជំងឺ​កូ​វីដ​-១៩ កំពុង​ឆ្លង​រាលដាល​នៅ​ភូមិសាស្ត្រ​ខេត្តសៀមរាប ដែល​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វី​ង​-១៩ ជា​បន្តបន្ទាប់​ទាំង​នៅតាម​បណ្តា​ក្រុង និង​ស្រុក ក្នុង​ខេត្តសៀមរាប​។​

    ​សូមជម្រាបថា ព្រឹ​ត្ដិ​ការណ៍​សហគមន៍​២០​កុម្ភ​: ខេត្ដ​សៀមរាប មកដល់​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០២១​នេះ បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​506​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​118​នាក់ ស្លាប់​៣​នាក់ និង​385​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: