ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញបន្តរកឃើញអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ១១៨លីត្រដាក់លក់តាមបណ្តាផ្សារ ឱសថស្ថាន និងម៉ាត

    BY Khmernote Media June 17, 2021
    មន្ត្រីជំនាញបន្តរកឃើញអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ១១៨លីត្រដាក់លក់តាមបណ្តាផ្សារ ឱសថស្ថាន និងម៉ាត

    នៅថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកោះកុង ខេត្តព្រៃវែង និងខេត្តកណ្តាល សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយ នៅតាមបណ្តាផ្សារ ឱសថស្ថាន និងម៉ាត ក្នុងខេត្តកោះកុង ខេត្តព្រៃវែង និងខេត្តកណ្តាល។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

    លទ្ធផល៖
    + ខេត្តកោះកុង : មន្ត្រីជំនាញបានរកឃើញអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ៣៦លីត្រ។
    + ខេត្តព្រៃវែង : មន្ត្រីជំនាញបានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ៨២លីត្រ។
    + ខេត្តកណ្តាល : មន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយឡើយ។

    បន្ទាប់មកមន្ត្រីជំនាញសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូតអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល)ទាំងនោះយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី និងបានដកយកគំរូចំនួន ៣៥គំរូ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. វិភាគរកសារធាតុមេតាណុលបន្តទៀត។

    Share This Post: