ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! អ្នកជំងឺកូវីដ-១៩ បានទៅធនាគារ ABA សាខាជ្រោយចង្វារ​, អ្នកធ្លាប់បានទៅទីនោះសូមតាមដានសុខភាពរយៈពេល១៤ថ្ងៃ

    BY Khmernote Media June 17, 2021
    ជូនដំណឹង! អ្នកជំងឺកូវីដ-១៩ បានទៅធនាគារ ABA សាខាជ្រោយចង្វារ​, អ្នកធ្លាប់បានទៅទីនោះសូមតាមដានសុខភាពរយៈពេល១៤ថ្ងៃ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹង សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែលបានទៅធនាគារ​ ABA សាខាជ្រោយចង្វារ​ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​​ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖០០ ដល់ម៉ោង ១១៖៣០ ដោយមូលហេតុ៖​ អ្នកជំងឺកូវីដ១៩​​ បានទៅចូលទៅកាន់ទីតាំងខាងលើនេះ។

    ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមអរគុណ!

    ប្រភព៖​ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

    Share This Post: