បច្ចេកវិទ្យា

Apple កំពុងតែសម្ងំផលិតវ៉ែនតា AR ក្រោយទិញក្រុមហ៊ុនផលិតកែវ Len បំពាក់លើ AR ដ៏ល្បីកាលពីពេលថ្មីៗនេះ

BY
Khmernote Media
August 30, 2018

ក្រុមហ៊ុន Apple កំពុងមានគម្រោង ចង់ផលិតវ៉ែនតា AR របស់ខ្លួន ដែលនឹងត្រៀមវាយលុកចូលទីផ្សារអេឡិកត្រូនិចនៅឆ្នាំ 2020 ឬក៏អាច 2021 ខាងមុខនេះហើយ បើយោងតាមការព្យាករណ៍របស់លោក Ming-Chi Kou មកពីក្រុមហ៊ុន TF International។ ក្រុមហ៊ុន Apple កំពុងតែព្យាយាមផលិតវ៉ែនតា AR ដើម្បីដាក់បង្ហាញនៅ២ឆ្នាំក្រោយទៀត ប៉ុន្តែដៃគូសហការលោក Gene Munster នៅក្រុមហ៊ុន Loup Ventures បានស្នើរឲ្យបញ្ចេញវ៉ែនតា AR នេះ នៅឆ្នាំ 2021។

កាលពីថ្ងៃពុធកន្លងទៅ ក្រុមហ៊ុន Apple បានប្រកាសទិញយកក្រុមហ៊ុន Akonia Holographics ដែលក្រុមហ៊ុននេះមានអាយុកាល០៦ឆ្នាំ និងមានជំនាញផ្ដោតសំខាន់ទៅលើការដាក់បង្ហាញនៅលើវ៉ែនតា AR របស់ខ្លួនយ៉ាងខ្លាំង។ ក្រុមហ៊ុន Apple ក៏បាននិយាយផងដែរថា ទាំងគុណភាព និងតម្លៃ គឺជាការវិវត្តិខ្លួននៃវ៉ែនតាឆ្លាតវៃនៅក្នុងវិស័យឧស្សាហកម្មអេឡិចត្រូនិចនាថ្ងៃអនាគត។ ក្រុមហ៊ុន Akonia ក៏បានអួតផងដែរពីឧបករណ៍ AR របស់ខ្លួនថា វាពិតជាស្រាល និងស្ដើងបំផុតលើពិភពលោក។ លោក Tim Cook បានសង្ឃឹមយ៉ាងមុតមាំទៅលើវ៉ែនតាឆ្លាតវៃ AR Glasses នេះ។ រងចាំមើលទាំងអស់គ្នាថា តើ AR របស់ក្រុមហ៊ុន Apple មានសមត្ថភាពខ្លាំងកំរិតណា?

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ phonearena

Share This Post: