កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៧៩៩នាក់បន្ថែមទៀត និងអ្នកជាសះស្បើយថ្មី ៩១០នាក់
BY Khmernote Media
June 18, 2021
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧៩៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៩១០នាក់ និងមានអ្នកបាត់បង់ជីវិត១៤នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤១,៥៨១នាក់, ករណីជាសះស្បើយសរុប ៣៥,៩៤០នាក់ និងស្លាប់សរុប ៣៩៤នាក់៕
