PR

ស្មាតហ្វូន TECNO POVA2 នឹងរះឡើងក្នុងទីផ្សារកម្ពុជាជាមួយគុណសម្បត្តិកាន់តែអស្ចារ្យជាងមុន

BY
Khmernote Media
June 18, 2021

“ផ្ទុកមកជាមួយថ្មថាមពល៧០០០មីលីអំពែម៉ោង មេម៉ូរី 128GB+6GB RAM តម្លៃ ត្រឹមតែ១៨៩ ដុល្លា / 64GB+4GB RAM តម្លៃត្រឹមតែ ១៥៩ដុល្លា ប៉ុណ្ណោះ អេក្រង់កម្រិត Full HD+ ទំហំកាន់តែធំកាន់តែច្បាស់៦,៩អ៊ីង ព្រមទាំងរចនារូបរាងគួរឲ្យចាប់អារម្មណ៍ទាក់ភ្នែក”

ទូរស័ព្ទចល័ត TECNO ជាយីហោទូរស័ព្ទស្មាតហ្វូនលំដាប់ពិភពលោក ដែលបានសហការជាដៃគូផ្លូវការជាមួយក្រុមបាល់ទាត់ដ៏ល្បី Manchester City និងធ្វើប្រតិបត្តិការលក់ក្នុងប្រទេសជាង៦០នៅជុំវិញពិភពលោកនោះ នាពេលថ្មីៗនេះ បានចេញលក់ទូរស័ព្ទម៉ូដែល POVA របស់ខ្លួនរួចមកហើយ នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានការចាប់អារម្មណ៍និងគាំទ្រជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់។

ជាការធ្វើឲ្យកាន់តែមានភាពភ្ញាក់ផ្អើលលើទីផ្សារជាថ្មី ក្នុងពេលបច្ចុប្បន្ននេះ ម៉ូដែលកូនពៅទើបប្រសូតឡើងថ្មីមួយទៀត គឺ POVA2 ក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីចូលមកបំពេញតម្រូវការអតិថិជន ជាមួយបទពិសោធន៍កាន់តែអស្ចារ្យជាងមុន។ បើទោះជាបំពាក់មកជាមួយថ្មមានកម្លាំងថាមពលដល់ទៅ៧០០០មីលីអំពែម៉ោង សម្រាប់ប្រើប្រាស់បានពេញមួយថ្ងៃដោយគ្មានក្តីបារម្ភក៏ដោយ ក៏ការរចនារបស់វានៅតែមានទម្ងន់ស្រាល និងរចនាឡើងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ផ្តោតជាពិសេសលើការលេងហ្គេមកម្សាន្តបានរយៈពេលយូរ។ អេក្រង់ទំហំ៦,៩អ៊ីង កម្រិត Full HD+ ផ្តល់ឲ្យអ្នកប្រើប្រាស់នូវបទពិសោធន៍លេងហ្គេមយ៉ាងពេញចិត្តឥតទាស់ និងការកម្សាន្តយ៉ាងជក់ចិត្តលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា។

កំពូលទូរស័ព្ទស្មាតហ្វូន TECNO POVA2 ដែលប្រើប្រព័ន្ធប្រតិបត្តិការ Hios 7.6 ផ្អែកលើប្រព័ន្ធ Android™ R នេះ បំពាក់ដោយកាម៉េរ៉ាវៃឆ្លាតខាងក្រោយ៤គ្រាប់ប្រកបដោយមុខងារថតរូបដ៏សម្បូរបែប គឺកាម៉េរ៉ាទំហំ ៤៨មេហ្គាភិចសែល ២មេហ្គាភិចសែល ២មេហ្គាភិចសែល និងកាម៉េរ៉ា QARV អមដោយភ្លើងផ្លាស់ដល់ទៅ៤គ្រាប់ ផ្តល់ឲ្យនូវភាពប្លែកទាន់សម័យ ចំណែកកាម៉េរ៉ាមុខទំហំ៨មេហ្គាភិចសែល មានសមត្ថភាពថតរូបសែលហ្វីបានយ៉ាងស្រស់ស្អាត។ មុខងារថតរូបនិងវីដេអូ Super Night Mode និង 2K Time lapse នឹងធ្វើឲ្យរូបថតនិងវីដេអូររបស់អ្នក កាន់តែមានភាពលេចធ្លោរនិងប្រកបដោយភាពច្នៃប្រឌិត។ នៅលើជើងដាក់ស៊ីម POVA2 មានកន្លែងដាក់ស៊ីមកាតខ្នាតតូច (Nano Sim) ចំនួនពីរ និងកន្លែងដាក់មេម៉ូរីកាតចំនួនមួយ។

ដោយត្រូវបានផលិតឡើងគ្នុងគោលបំណងបង្កើតបទពិសោធន៍លេងហ្គេមកាន់តែអស្ចារ្យ ជាមួយអេក្រង់ធំទំហំ ៦,៩អ៊ីង កម្រិត Full HD បង្ហាញចេញរូបភាពច្បាស់ត្រជាក់ភ្នែក និងថាមពលថ្ម៧០០០មីលីអំពែម៉ោងនោះ កម្មវិធី Game Space 2.0 ក៏ជូយបង្កើនល្បឿនមេម៉ូរីនិងប្រព័ន្ធអ៊ីនធឺណេត បង្កើនសន្ទុះ CPU និងសន្ទុះ GPU ផ្តល់ឲ្យអ្នកលេងហ្គេមជាយុវវ័យសម័យថ្មីទាំងអស់ នូវការកម្សាន្តដ៏គ្រប់ជ្រុងជ្រោយ។ ក្រៅពីនោះ ការបំពាក់ប្រព័ន្ធទប់លំនឹងក្នុង POVA2 ក៏បានជួយធ្វើបទពិសោធន៍ការលេងហ្គេមកាន់តែល្អប្រសើរឡើង និងធ្វើឲ្យមានអារម្មណ៍កាន់តែល្អក្នុងការគ្រប់គ្រងលើហ្គេម។ ម្យ៉ាងទៀតមុខងារបង្កើនភាពអស់សំណើបន្ថែម មានដូចជាការប្តូរសូរសម្លេងក្នុងហ្គេមជាដើម ក៏ត្រូវបានដាក់បញ្ចូលនៅក្នុងកំពូលទូរស័ព្ទហ្គេម TECNO POVA2 នេះផងដែរ។

ទូរស័ព្ទចល័ត TECNO តែងតែបំពេញតម្រូវការផ្លូវចិត្តរបស់មនុស្សសម័យថ្មី ជាមួយបច្ចេកវិទ្យាទាន់សម័យដ៏ល្អបំផុត ក្នុងការរចនាដ៏ល្អឯក និងរសជាតិដ៏ប្លែងគ្មានដែនកំណត់ ហើយដោយទទួលបានប្រជាប្រិយភាពនៅក្នុងទីផ្សារជាង៦០ប្រទេសនោះ TECNO បង្ហាញឲ្យឃើញនូវភាពប៉ិនប្រសព្វដ៏លេចធ្លោររបស់ខ្លួន ក្នុងការបម្រើដល់អ្នកប្រើប្រាស់ មានចិត្តចង់ដឹកចង់ប្រើនូវអ្វីថ្មីនិងជំរុញឲ្យពួកគេបោះជំហានទៅមុខឆ្ពោះទៅរកភាពឥតខ្ចោះក្នុងជីវិតឥតឈប់ឈរ។

TECNO POVA2 នៅក្នុងប្រអប់មានសម្ភារ: ដូចជា៖ ស្មាតហ្វូនPOVA2 (1), សៀវភៅណែនាំ និងបណ្ណធានារយ:ពេលរហូតដល់ទៅ១៣ខែ(1), ស្រោមជ័រថ្លាការពារទូរស័ព្ទ(1), ម្ជុលចាក់ស៊ីមកាត(1), កាសខ្សែ(1), ខ្សែរ USB Type C(1) និងដុំសាកថ្ម(1) ផងដែរ។

TECNO POVA បច្ចុប្បន្នមាន២ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ Polar Silver (ឡាយទឹកប្រាក់) និង Power Blue (ឡាយខៀវ) និង Dazzle Black (ឡាយខ្មៅ)។
ដើម្បីជាការផ្តល់ទំនុកចិត្តជូនអតិថិជន និងដៃគូសហការ ក៏ដូចជាផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកសេវាកម្មជួសជុល និងគ្រឿងបន្លាស់របស់ផលិតផល TECNO ទាំងអស់ ក្រុមហ៊ុន TECNO បានបើកដំណើរការមជ្ឍមណ្ឌលសេវាកម្មជួសជុល និង SHOWROOM នៅឯផ្សារទំនើបសុរិយា ជាន់ទី2 ថែមទៀតផង។ មិនតែប៉ុណ្ណោះ រាល់ផលិតផលស្មាតហ្វូន TECNO នឹងមានផ្តល់ជូននូវការធានាជួសជុលរហូតដល់ទៅរយ:ពេល ១៣ខែ។

សម្រាប់ព័ត៌មានបន្ថែម និងការធ្វើបច្ចុប្បន្នភាពថ្មីៗរបស់ TECNO លោកអ្នកអាចធ្វើការសាកសួរ និងតាមដានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន TECNO ឈ្មោះ TECNO Mobile (KH) ដែលមានតំណភ្ជាប់ដូចខាងក្រោម ឬក៏នៅតាមបណ្ដាហាងទូរស័ព្ទនានា ដែលស្ថិតនៅជិតលោកអ្នក។
អរគុណ!
https://www.facebook.com/TECNOMobileCambodia

Share This Post: