Instagram កំពុងបន្ថែមមុខងារសុវត្ថិភាពថ្មី ដើម្បីការពារការ Hack យក Account
- August 31, 2018
កាលពីពេលថ្មីៗនេះ Instagram បានបន្ថែមមុខងារថ្មីមួយទៀត ដើម្បីរក្សាសុវត្តិភាពគណនីរបស់អ្នកប្រើប្រាស់ ដើម្បីការពារការ Hack ពីក្រុម Hacker។ សម្រាប់មុខងារថ្មីនេះ នឹងមាននៅលើគណនី instargram តែម្ដង “About This Account” ដែលក្នុងនោះអ្នកអាចកំណត់ឈ្មោះ កាលបរិច្ឆេទបង្កើតគណនី ទីតាំង ជាដើម។ ហើយវានឹងមានការផ្សាយពាណិជ្ជកម្មខ្លះនៅលើគណនីណា ដែលពេញនិយម ហើយមិនយូរទេវានឹងមាននៅគ្រប់គណនីទាំងអស់របស់អ្នកប្រើប្រាស់ Instagram វានឹងផ្ទៀងផ្ទាត់គណនី ដែលត្រឹមត្រូវ ហើយកំណត់ជាផ្លូវការ ដែលមានសញ្ញាពណ៌ខៀវ (Verify) ដូច្នេះអ្នកអាចដឹងថា គណនីរបស់តារារូបណាដែលពិតប្រាកដ តែរាល់ការផ្ទៀងផ្ទាត់លើគណនីណាមួយមិនប្រាកដថាបានជាផ្លូវការគ្រប់ទាំងអស់នោះទេ។ ហើយ Instagram នឹងមានដាក់ឲ្យប្រើប្រាស់នូវមុខងារសុវត្តិភាពដូចទៅនិង facebook ដែរ គឺ (Two-Factor Authentication) ។ ពិតណាស់មុខងារទាំងនេះ វាមិនមានអ្វីដែលអាចឲ្យអ្នកចាប់អារម្មណ៍ខ្លាំងនោះទេ តែវាក៏បានការពារគណនី Instagram របស់អ្នកឲ្យផុតពីការលួចយករបស់ជនខិលខូចផងដែរ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ phonearena
- Share This Post:






