ច្បាស់ការហើយ Apple នឹងបញ្ចេញអាវុធថ្មីរបស់ខ្លួននៅថ្ងៃទី12 ខែកញ្ញា ខាងមុខនេះ
- August 31, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការនូវកាលបរិច្ឆេទដាក់បង្ហាញ iPhone ជំនាន់ថ្មីរបស់ខ្លួន ដែលមានចំនួន៣ស៊េរី ។ iPhone ស៊េរីថ្មីឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងមាន៣ម៉ូដែល គឺម៉ូដអេក្រង់ ដល់ 5.8 អ៊ីញ, ម៉ូដែលទំហំអេក្រង់ 6.1 អ៊ីញ ដែលមានតម្លៃថោក ប្រើប្រាស់អេក្រង់ LCD និងកំពូលស្មាតហ្វូននោះគឺមានអេក្រង់ទំហំដល់ទៅ 6.5 អ៊ីញ។
ពាក្យចចាមអារាមផ្សេងបាននិយាយថា iPad Pro ក៏នឹងបង្ហាញខ្លួនដែរជាមួយអេក្រង់ 10.5 អ៊ីញ និង 12.9 អ៊ីញ ជាមួយនិងគែមស្ដើង និងរាងកាន់តែស្លីមជាងមុន ។ Apple Watch ក៏បានប្រកាសបង្ហាញខ្លួនផងដែរ ដែលនឹងភ្ជាប់មកជាមួយមុខងារថ្មីៗ ពិសេសៗ ដែលនឹងញ័រពេលទទួលដំណឹង ប៊ូតុងត្រឡប់ក្រោយ ហើយ Apple Watch អាចនឹងផ្លាស់ប្ដូរទៅជារាងមូលវិញផងដែរ។ សម្រាប់ព្រឹត្តិការណ៍នេះដែរគឺធ្វើសាលមហោស្រព Steve Jobs តែម្ដង៕
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






