កូវីដ-១៩

ថ្ងៃនេះ ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៦០,៧៥៣ ករណី និងការបាត់បង់ចំនួន ១,៦៤៧ ករណី

BY
autoadmin
June 19, 2021

ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ បាននិយាយថា ប្រទេសខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ៦០,៧៥៣ ករណី និងការស្លាប់ចំនួន១,៦៤៧ ករណី។ ក្នុងនោះផងដែរ មានអ្នកជំងឺ ៩៧,៧៤៣ នាក់ បានជាសះស្បើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយបានធ្វើឱ្យចំនួនជាសះស្បើយកើនដល់ ២៨,៦៧៨,៣៩០ នាក់។ ជាមួយអត្រានៃជាសះស្បើយនៅថ្ងៃនេះ វាបានធ្វើឱ្យអត្រាជាសះស្បើយសរុបរបស់ប្រទេសឥណ្ឌាបានប្រសើរឡើងដល់ ៩៦.១៦ ភាគរយ។

ប្រទេសឥណ្ឌាក៏បានមើលឃើញពីនិន្នាការឆ្លងធ្លាក់ចុះជាបន្តបន្ទាប់ផងដែរ ហើយគិតត្រឹមថ្ងៃសៅរ៍នេះករណីសកម្មនៅសល់តែ ៧៦០,០១៩ ករណីប៉ុណ្ណោះ ដែលជាចំនួនករណីសកម្មទាបបំផុតក្នុងរយៈពេល ៧៤ ថ្ងៃកន្លងមក។ ឥឡូវនេះប្រទេសឥណ្ឌាមានករណីឆ្លងសរុបចំនួន ២៩.៨២ លានករណី ហើយរហូតមកដល់ពេលនេះមានពលរដ្ឋសរុបចំនួន ៣៨៥,១៣៧ នាក់ បានស្លាប់ដោយសារជំងឺនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ India Today

Share This Post: