ជូនដំណឹង! ផ្សារទំនើប២កន្លែងនេះ ធ្លាប់មានអ្នកជំងឺកូវីដ១៩ ចូល
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទីតាំង២កន្លែងខាងក្រោមនេះ៖
ទី១- តូប G182 នៃផ្សារទំនើប ផេនសុលមាត់ទន្លេ ដែលមានទីតាំងស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ តែងតែទៅជួយរៀបចំអីវ៉ាន់ប្រពន្ធនៅម៉ោង ៦ ល្ងាច នៅទីតាំងខាងលើនេះ។

ទី២- ផ្សារទំនើប AEON សាខាទី២ ដែលមានទីតាំងស្ថិតនៅផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៨ និង៤០នាទី ដល់ម៉ោង ១៩ និង៣០នាទី ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅទិញអីវ៉ាន់ នៅកន្លែងលក់បន្លែផ្លែឈើត្រីសាច់ នៅជាន់ផ្ទាល់ដី នៃទីតាំងខាងលើនេះ។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
