ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! ហាងកាហ្វេ Brown សាខានេះ មានអ្នកជំងឺកូវីដចូលផឹកកាហ្វេ និងអង្គុយធ្វើការជាង ៦ ម៉ោងពុំបានពាក់ម៉ាស់

    BY Khmernote Media June 21, 2021
    ជូនដំណឹង! ហាងកាហ្វេ Brown សាខានេះ មានអ្នកជំងឺកូវីដចូលផឹកកាហ្វេ និងអង្គុយធ្វើការជាង ៦ ម៉ោងពុំបានពាក់ម៉ាស់

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែលបានទៅហាងកាហ្វេ Brown សាខាប៉ាស្ទ័រ ដែលមានទីតាំងស្ថិតនៅផ្លូវ៥១ ​(ប៉ាស្ទ័រ) ជិតវត្តលង្កា សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ ម៉ោង​ ១៣ និង៥០នាទី ដល់ ១៩ និង៥៥នាទី (ជាង ៦ ម៉ោង)។

    ដោយមូលហេតុ៖​ អ្នកជំងឺកូវីដ១៩​​ បានចូលទៅផឹកកាហ្វេ និងធ្វើការនៅជាន់ខាងលើ (កន្លែងអង្គុយ ចន្លោះ តុវែងជាប់កញ្ចក់ និង តុវែងឈើ) នៃទីតាំងខាងលើនេះជាង ៦ ម៉ោង ដោយពុំបានពាក់ម៉ាស់ឡើយ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមអរគុណ!

    Share This Post: