បច្ចេកវិទ្យា

មិនទាន់ប្រកាសផង លេចធ្លាយរូបរាង iPhone ស៊េរីថ្មីដល់ទៅ២ម៉ូដែល

BY
Khmernote Media
August 31, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការបង្ហាញជាផ្លូវការនូវលិខិតអញ្ជើញសម្រាប់ចូលរួមព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលថ្មីៗរបស់ខ្លួននាពេលខាងមុខនេះហើយ។ យោងតាមប្រភពព័ត៌មាន 9to5Mac បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី12 ខែកញ្ញា នេះ ក្រុមហ៊ុន Apple នឹងដាក់បង្ហាញស្មាតហ្វូន iPhone រហូតដល់ទៅចំនួន៣គ្រឿង ដោយ iPhone មួយម៉ូដែលមានអេក្រង់ OLED ទំហំ 5.8 អ៊ីញ និងមួយប្រភេទទៀតមានទំហំអេក្រង់ 6.5 អ៊ីញ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា iPhone ទាំង២ម៉ូដែលនេះនឹងមានឈ្មោះថា iPhone XS ព្រមទាំងមានពណ៌ថ្មីទៀតផងមានឈ្មោះថា Gold Finish៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ 9to5mac

Share This Post: