ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនួនមរណភាពដោយសារជំងឺកូវីដ១៩ នៅប្រទេសប្រេស៊ីល ពេលនេះបានកើនដល់ជាង ៥០ម៉ឺននាក់ហើយ

    BY autoadmin June 21, 2021
    ចំនួនមរណភាពដោយសារជំងឺកូវីដ១៩ នៅប្រទេសប្រេស៊ីល ពេលនេះបានកើនដល់ជាង ៥០ម៉ឺននាក់ហើយ

    អាជ្ញាធរសុខាភិបាលរបស់ប្រទេសប្រេស៊ីលបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសរបស់ពួកគេ មានដល់ទៅកន្លះលាននាក់ គិតត្រឹមកាលពីថ្ងៃសៅរ៍កន្លងទៅ។ ចំនួននេះបានធ្វើធ្វើឱ្យប្រទេសប្រេស៊ីល ក្លាយជាប្រទេសទី២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំនួនអ្នកស្លាប់ដល់តួលេខនេះ។ ក្នុងនោះ ករណីថ្មីប្រចាំថ្ងៃក៏មានប្រមាណ ៧២,០០០ នាក់ ក្នុងសប្តាហ៍កន្លងទៅ ហើយការស្លាប់ប្រចាំថ្ងៃនៅតែបន្តកើនឡើងដល់ ២,០០០ នាក់ ខណៈមានតែប្រជាជនប្រមាណ ១០% ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង។

    លោកប្រធានាធិបតី Jair Bolsonaro នៅតែមានការស្ទាក់ស្ទើរក្នុងការអនុវត្តវិធានការការពារជាមូលដ្ឋាន ដូចជាការដាក់កម្រិតលើការចេញក្រៅ និងចលនារបស់ប្រជាជន ការរឹតត្បិតសកម្មភាពសេដ្ឋកិច្ច និងតម្រូវឱ្យប្រជាជនពាក់ម៉ាសមុខជាដើម។ អ្នកគាំទ្រក្រុមប្រឆាំង និងអ្នកផ្សេងទៀត ក៏បានធ្វើបាតុកម្មទ្រង់ទ្រាយធំនៅក្នុងទីក្រុងជាច្រើន រួមទាំងទីក្រុងរីយ៉ូដឺហ្សាណេរ៉ូកាលពីថ្ងៃសៅរ៍ ហើយឥឡូវនេះនៅមិនទាន់ដឹងថា រដ្ឋាភិបាលរបស់ពួកគេមានវិធានការបែបណានោះទេ ប៉ុន្តែគេរំពឹងថា ករណីជំងឺ COVID-19 នឹងបន្ដកើនឡើងច្រើនជាងនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖​ NHK

    Share This Post: